មេធំ Facebook ពោលទាំងឈឺចា.ប់បែបនេះ នៅពេលដែលបុគ្គលិ.កពូកែៗ រត់ចោលខ្លួន
Kan DaraJULY 2 20246.7 K views

ក្រោយបង្កើតក្រុមហ៊ុន Facebook ដំបូងក្នុងឆ្នាំ២០០៤ លោក Mark Zuckerberg និងក្រុមការងារបានប្រឹងធ្វើការមិនសំចៃដៃ រហូតអាចពង្រីកខ្លួនក្លាយជាអាណាចក្រ Meta ដែលជាចង្កោមបណ្តាញសង្គមដ៏ធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែទម្រាំអាចដើរដល់ចំណុចនេះ លោកធ្លាប់ឆ្លងកាត់គ្រាដ៏ឈឺចាប់ គឺបុគ្គលិកពូកែ និងថ្នាក់ដឹកនាំកំពូលៗបានដាក់ពាក្យលាឈប់ស្ទើរអស់។

ថ្លែងនៅក្នុងសុន្ទរកថាដ៏វែងមួយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចទទួលសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ Harvard មហាសេដ្ឋី Mark Zuckerberg បាននិយាយទាំងអួលដើមកយ៉ាងដូច្នេះថា៖ «កាលពី Facebook ចាប់ផ្តើមបាន ២-៣ឆ្នាំ មានក្រុមហ៊ុនធំៗចង់ទិញយក។ មនុស្សស្ទើរគ្រប់គ្នាស្ថិតក្នុងជួរគ្រប់គ្រងក្រុមហ៊ុន ចង់លក់ និងផ្តល់យោបល់ឲ្យខ្ញុំលក់ ប៉ុន្តែខ្ញុំមិនយល់ព្រម»

Dd

លោកបានបន្តទៀតថា៖ «គ្រានោះខ្ញុំមានអារម្មណ៍ឯកាណាស់ ខ្ញុំគិតថា វាជាកំហុសខ្ញុំ។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំពិតជាខុសមែនឬ? ខ្ញុំគ្រាន់តែជាកូនក្មេងអាយុ២២ឆ្នាំម្នាក់ ដែលមិនសូវដឹងពីរបៀបធ្វើការប៉ុណ្ណោះ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងទៅ ទើបខ្ញុំយល់ថា រឿងរ៉ាវដែលកើតឡើងយ៉ាងដូច្នេះ ដោយសារតែកង្វះស្មារតីសម្រេចគោលបំណងធំ»។  

យ៉ាងណាមិញ លោក Mark Zuckerberg ពុំបានលក់ក្រុមហ៊ុន Facebook នោះទេ ដោយសារលោកមានក្តីស្រមៃចង់ពង្រីកវាឲ្យកាន់តែមានវិសាលភាពធំទូលាយក្នុងការផ្សាភ្ជាប់មនុស្សម្នាក់ទៅកាន់ចង្កោមមនុស្សជាច្រើន។ ម្យ៉ាងកាលនោះ លោកទើបបង្កើត News Feed ដំបូងដែលខ្លួនគិតថា វានឹងអាចជួយឲ្យ Facebook ផ្លាស់ប្តូររបៀបដែលមនុស្សយល់ដឹងអំពីពិភពលោក។

ដ

គួរជម្រាបផងដែរថា កាលពីជាង២១ឆ្នាំមុន លោក Mark Zuckerberg គ្រាន់តែជាយុវជនអាយុ១៩ឆ្នាំម្នាក់ ដែលមានអំនួតលើខ្លួនឯង និងចង់ចូលរៀននៅសាកលវិទ្យាល័យ Harvard ហើយតែងចូលទៅកាន់ Email របស់បុគ្គលិកសរសេរកាសែតរបស់ Harvard ដើម្បីដឹងថាពួកគេសរសេរអ្វីអាក្រក់ពីខ្លួនឬអត់តែប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ លោកបានក្លាយទៅជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ដែលផ្តោតលើពិភពលោសិប្បនិម្មិត ហើយបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes បានបង្ហាញថាលោក Mark Zuckerberg ក៏ជាមហាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិដល់ទៅ ១៧៦.៨ពាន់លានដុល្លារឯណោះ៕

Meta Platforms

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia