សេដ្ឋីវ័យ៦៦ឆ្នាំប្រាប់រឿង៤ខ្លួនមានវិប្បដិសារី ខ្ជៈខ្ជាយលុយនិងពេលវេលាលើវាពេលមានវ័យខ្ទង់២០ឆ្នាំ
Toeuy HongJULY 3 2024523 views

លោក Grant Cardone សេដ្ឋីអាមេរិកល្បីល្បាញម្នាក់ កំពុងជំរុញយុវជនឲ្យរកផ្លូវឆ្ពោះទៅរកភាពមានបាន។ យ៉ាងណាមិញ មុននឹងក្លាយជាសេដ្ឋីដូចសព្វថ្ងៃនេះ លោកធ្លាប់សាងកំកុសជាច្រើនពេលលោកនៅក្មេង។

សេដ្ឋីវ័យ ៦១រូបនេះ បានបង្ហើបពី រឿង​៤ ដែលលោក មានវិប្បដិសារី​ ខ្ជៈខ្ជាយលុយនិងពេលវេលាលើវាពេលលោកមានវ័យខ្ទង់២០ឆ្នាំ ដែលអ្នកទាំងអស់គ្នាមិនគួររយកគំរូបតាម​នោះទេបើមិនចង់ខាតពេលក្នុងការកសាងទ្រព្យធន៖

១. ប្រើប្រាស់គ្រឿងញៀន 

ត្រង់ចំណុចនេះ លោកបានឲ្យដឹងថា កាលវ័យខ្ទង់២០ឆ្នាំ លោកបានធ្វើរឿងខុសឆ្គងជាច្រើនជាពិសេសគឺប្រើប្រាស់គ្រឿញៀនតែម្ដង។ លោកបានបញ្ជាក់ថា ដោយសារប្រើប្រាស់គ្រឿងនេះធ្វើឲ្យលោកខាតពេលវេលា ក្នុងការចាប់យកឱកាសបង្កើតភាពមានបាន។ លោកក៏បានសង្កត់ធ្ងន់ថា គ្រឿងញៀននេះ បើអ្នកប្រឡូកហើយ កែខ្លួនមិនទេអ្នកគ្មាអនាគតទេ ដូច្នេះត្រូវតែជៀសឲ្យផុត។

២. ដំណើរកម្សាន្ត

លោកបានបញ្ជាក់ថា​ កាលលោកនៅក្មេងវ័យខ្ទង់២០ឆ្នាំ ដោយសារគ្មានគោលដៅច្បាស់លាស់ ពេលរកលុយបានបន្តិចបន្តួចក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅប្រទេសក្រៅព្រោះចង់សប្បាយ។ ទាក់ទិននឹងចំណុចនេះ។ លោកសង្កត់ថា ពេលអ្នកនៅក្មេងគឺជាវ័យដែលពេញកម្លាំងរកលុយ ដូច្នេះ ត្រូវតែខិតខំរកលុយឲ្យបានច្រើនតាមដែលអាចធ្វើបាន។ បើនៅក្មេងគិតតែពីធ្វើដំណើរកម្សាន្តសប្បាយ ដោយគ្មានគោលដៅច្បាស់លាស់ទេ អ្នកនិងខាតពេលវេលា ហើយចាស់ទៅមិនរកភាពស្រណុកសុខស្រួលឃើញទេ។

៣. ដេកច្រើន

មនុស្សវ័យក្មេងភាគច្រើនចូលចិត្តដេកច្រើន ហើយពួកគេមានវាមិនអីនោះទេព្រោះនៅក្មេងសល់ពេលវេលាច្រើនទៀត។ លោក​ Grant Cardone បានលើកឧទាហរណ៍ បណ្ដាសេដ្ឋីជោគជ័យ ជាច្រើន មុននឹងជោគជ័យដូចសព្វថ្ងៃនេះ គឺពួកគាត់ខំប្រឹងប្រែងណាស់ មិនបណ្ដោយឲ្យពេលវេលាកន្លងទៅឥតប្រយោជន៍ទេ។ លើសពីនេះ គឺពួកគាត់មិនចំណាយពេលដេកច្រើននោះទេ។ ដូច្នេះបើអ្នកមិនចង់ខាតពេល កុំចំណាយពេលដេកច្រើន នោះទើបអាចរកភាពជោគជ័យបានទាំងវ័យក្មេង។

៤. ធ្វើតែការងារស្រួលៗ

លោក Grant Cardone បានឲ្យដឹងថា លោកថា លោកខ្ជៈខ្ជាយពេលវេលាក្នុងវ័យខ្ទង់២០ឆ្នាំរបស់លោកទៅលើការងារ ដែលបានប្រាក់ខែតិចតួច ការងារស្រួលៗ ហើយលោកគ្មានការអភិវឌ្ឍន៍ខ្លួនទាល់តែសោះ។ ដោយសារលោកធ្លាប់មានបទពិសោធន៍បែបនេះ លោកបានផ្ដែផ្ដាំក្មេងៗជំនាន់ក្រោយថា អ្នកគួរស្វែងរកការងារណាដែលផ្ដល់ឱកាសឲ្យអ្នកទទួលបានការអភិវឌ្ឍន៍ខ្លួន បើមិនដូច្នេះទេ អ្នកនឹងខាតពេលវេលាច្រើន ហើយអ្នកនឹងនៅដដែល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia