ក្រុមហ៊ុនបច្ចេកវិទ្យាធំ១ គ្រោងកាត់បុគ្គលិ.កជាង១ពាន់នាក់ នឹងរើសអ្នកមានជំនាញ២នេះចូលជំនួសវិញ
Kan DaraJULY 4 20246.3 K views

ក្រុមហ៊ុន OpenText Corp (OTEX.TO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ១,២០០កន្លែង ឬស្មើនឹង ១.៧% នៃបុគ្គលិកសរុប ដែលជាផ្នែកមួយនៃផែនការបង្កើតប្រសិទ្ធភាពអាជីវកម្មថ្មី។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

ការបញ្ឈប់នេះនឹងធ្វើឲ្យ OpenText Corp (OTEX.TO) ខាតបង់ជិត ៤៤.១លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃសារពើពន្ធឆ្នាំ២០២៥ ប៉ុន្តែក្រុមហ៊ុនកាណាដាមួយនេះ រំពឹងថានឹងកាត់បន្ថយការចំណាយរបស់ខ្លួនចំនួនជិត ១០២លានដុល្លារ ក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ក្រុមហ៊ុន OpenText Corp (OTEX.TO) នឹងវិនិយោគឡើងវិញនូវទឹកប្រាក់ចំនួនជាង ៣៦លានដុល្លារ ជារៀងរាល់ឆ្នាំក្នុងតួនាទីថ្មីធំៗ២ គឺផ្នែកលក់ និងវិស្វកម្ម ដែលមាន ៨០០កន្លែង ដើម្បីគាំទ្រដល់ផែនការកំណើន និងការច្នៃប្រឌិតរបស់ខ្លួន នេះបើយោងតាមឯកសាររបស់ SEC។

គួរជម្រាបផងដែរថា យោងតាមគេហទំព័រតាមដាន Layoffs.fyi បានបង្ហាញថា មានបុគ្គលិកជាង ១០០,៩០០នាក់ ត្រូវបានបញ្ឈប់ពីការងារនៅទូទាំងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣៥៦ គិតត្រឹមដើមឆ្នាំ២០២៤ មកដល់នឹងបច្ចុប្បន្ន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia