មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
Meng SonglyJULY 6 2024

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានប្រកាសបើកសម្ពោធម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរ ពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រួមជាមួយនឹងកម្មវិធីកាតសមាជិកថ្មីរបស់មន្ទីរពេទ្យដែលហៅថា Prime និង Prime+ របស់យើងដែលបង្កើតឡើង ដោយមន្ទីរពេទ្យបាងកក និងសាខាមន្ទីរពេទ្យរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ក្នុងឳកាសនេះដែរ លោក Assist. Prof. Affapoon Susupaus MD, Frcst ជាប្រធានមន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរអន្តរជាតិ​រ៉ូយ៉ាល់ អង្គរ បានមានប្រសាសន៍ថា៖ ឈរលើទស្សនៈវិស័យ “លើកកម្ពស់សុខភាពរបស់អ្នក តាមរយៈការច្នៃប្រឌិត និងការរួមបញ្ចូលគ្នា ” ជាកិត្តិយសរបស់ខ្ញុំ ដែលមានឪកាសមកបង្ហាញអ្នកទាំងអស់នៅថ្ងៃនេះ ពីសមត្ថភាព សេវាកម្ម ដែលមាននៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងផ្ត ល់ជូនដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការថែទាំសុខភាពសហគមន៍របស់យើង។ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញជាមន្ទីរពេទ្យតំណាងមួយនៃយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អឥតខ្ចោះ។ យើងបានធ្វើការវិ និយោគយ៉ាងសំខាន់ទៅលើគ្រឿងបរិក្ខារពេទ្យ និងបច្ចេកវិទ្យាដ៍ទំនើបបំផុតដូចជា ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនស្កែនមួយ អាចផលិត រូបភាពវេជ្ជសាស្ត្រដ៏មានសក្តានុពល ហើយច្បាស់បំផុត វិភាគ វិនិច្ឆ័យប្រកបដោយសុក្រឹតភាពល្អិតល្អន់ ដោយមិនប្រើកាំរស្មីអិចទេ។

យើងក៏បានពង្រឹងនូវសមត្ថភាពឯកទេសគ្លីនិកសំខាន់ៗរបស់យើងផងដែរ ដូចជាកម្មវិធីព្យាបាលជំងឺបេះដូងដែលប្រើបច្ចេកវិទ្យាបរិក្ខារ ពេទ្យទំនើប ដូចជាម៉ាស៊ីនសម្រាប់ព្យាបាលការស្ទះសរសៃឈាមបេះដូងដែលហៅថា ម៉ាស៊ីន ខែតលែប (Cardiac Catheterization Lab) រួមទាំងបច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិត មានបទពិសោធន៍ព្យាបាលបេះដូង មកពីមន្ទីរពេទ្យបាងកក ។ ការវះកាត់បេះដូងត្រូវបានរៀបចំក្រុម វេជ្ជបណ្ឌិតថៃ និងខ្មែរ ដែលមានបទពិសោធន៍ និងជំនាញ ព្រមទាំងបន្ទប់វះកាត់ដ៏ទំនើបផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នកជំងឺរបស់យើង។

បន្ថែម លើនេះ ការព្យាបាលជំងឺប្រព័ន្ឋប្រសាទរបស់យើងក៏បានបំពាក់ជាមួយឧបករណ៍ព្យាបាល និងវះកាត់ចុងក្រោយគេបង្អស់ផងដែរ ដែលមានសម្ថ ភាពអាចវះកាត់ការកកឈាមក្នុងខួរក្បាល បញ្ហាឆ្អឹងខ្នង ដែលបណ្តាលមកពីការកៀបសរសៃជាដើម។ វេជ្ជបណ្ឌិតផ្នែកវះកាត់ឆ្អឹងរបស់យើង ព្យាបាលបញ្ហាសន្លាក់ និងការវះកាត់ដូរក្បាលជង្គង់ ប្តូរឆ្អឹងត្រគាក និងការវះកាត់ឆ្អឹងទូទៅ ដោយប្រើបច្ចេកទេសវះកាត់ថ្មីសម្រាប់លទ្ឋផលនៃ ការព្យាបាលដ៏អស្ចារ្យ ជាពិសេសការវះកាត់តសរសៃក្បាលជង្គង់(ACL) ដោយវេជ្ជបណ្ឌិតជនជាតិថៃ ផងដែរ។

លើសពីនេះ យើងបានពង្រីក កន្លែងសម្រាប់ផ្នែកថែទាំម្តាយ និងផ្នែកសង្គ្រោះទារកទើបកើត(NICU) របស់យើងដើម្បីផ្តល់សេវាថែទាំដ៏ល្អគួរជាទីទុកចិត្ត ប្រកបដោយភាព ម៉ត់ចត់ សុវត្ថិភាពខ្ពស់។ បន្ថែមពីលើភាពជឿនលឿនខាងផ្នែកធ្វើរោគវិនិច្ឆ័យ និងឯកទេសផ្នែកវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានផ្តល់នូវការថែទាំកម្រិត ចុងក្រោយគេបង្អស់ ធៀបជាមួយនឹងមន្ទីរពេទ្យទំនើបៗនៅបណ្តាប្រទេសជឿនលឿនដទៃទៀត។ អ្នកជំងឺអាចទទួលបានសេវាកម្មពេញលេញ និងសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ ការវះកាត់គ្រប់ប្រភេទ ការស្តារនីតិសម្បទា និងការផ្តល់ការព្យាបាលជំងឺជា ច្រើនទៀត ទាំងអស់នេះនៅក្រោមដំបូលតែមួយជាមួយមន្ទីរពេទ្យដ៍ល្បី ដែលហៅថាមន្ទីរពេទ្យបាងកក នៅប្រទេសថៃ។

យើងបានជ្រើសរើសគ្រូពេទ្យលំដាប់ពិភពលោក មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ និងទាំងក្នុងប្រទេស ព្រមទាំងបុគ្គលិកជំនួយផ្នែក បច្ចេកទេស ដើម្បីធានាបាននូវការថែទាំប្រកបដោយគុណភាពខ្ពស់បំផុត។ ការប្រតិបត្តិរបស់យើងត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីថែទាំ អ្នកជំងឺប្រកបដោយប្រសិទ្ធិភាព និងក្តីមេត្តា។

ក្នុងនាមជាមន្ទីរពេទ្យមួយនៅក្នុងបណ្តាញថែទាំសុខភាពរបស់ក្រុមហ៊ុនដ៍ធំបំផុតផ្នែកសេវាសុខាភិបាលនៅប្រទេសថៃ ដែលហៅកាត់ ថាBDMS ពួកយើងព្យាយាមផ្តល់នូវភាពងាយស្រួល និងការតភ្ជាប់ជាមួយមន្ទីរពេទ្យដែលជាសាខារបស់យើងនៅប្រទេសថៃ ក្នុងការថែទាំអ្នក ជំងឺ។ BDMS Medevac Center បានត្រៀមខ្លួនជាស្រេចដើម្បីដឹកជញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទៅរកអ្នកជំនាញដើម្បីព្យាបាលជំងឺ នៅប្រទេសថៃ ឬក៍បញ្ជូនវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ ដើម្បីព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្ទាល់គ្រប់ពេលវេលាទាំងអស់។

បន្ថែមលើសពីនេះទៅទៀតដើម្បីសម្រួលដល់ការចំណាយរបស់អ្នកជំងឺ ពួកយើងបានបង្កើតកម្មវិធីកាតសមាជិកពិសេសដែលកាត សមាជិកអាចឱ្យអ្នកជំងឺប្រើបានទាំង 3 មន្ទីរពេទ្យ ដើម្បីទទួលបានការបញ្ចុះតំលៃរហូតដល់30% ដែលមាននៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មន្ទីរ ពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គ និងមន្ទីរពេទ្យបាងកក ប្រទេសថៃ ។ ជាចុងបញ្ចប់ តំណាងអោយក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមថ្លែងនូងអំណរអរគុណចំពោះដៃគូរសហការ ដែលបានសហការ ដោយរលូន និងប្រសិទ្ឋភាពខ្ពស់នាពេលកន្លងមក ហើយពួកយើងត្រៀមខ្លួនជានិច្ច ក្នុងនាមជាដៃគូរថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ តំលៃសមរម្យ និងក្រមសីលធម៍។

សូមជួយផ្សព្វផ្សាយបន្តអំពីភាពជឿនលឿន និងសេវាកម្មដែលមាននៅទីនេះ ទៅកាន់អ្នកជិតស្និត និងប្រជាជនទាំងឡាយឲ្យបានដឹងលឺ និងយល់ដឹងបន្ថែមដើម្បីផ្តល់ឪកាសអោយពួកយើងជាអ្នកមើលថែសុខភាព ដែល នៅជិតលោកអ្នកដើម្បីកាត់បន្ថយការចំណាយទៅព្យាបាលនៅក្រៅប្រទេស។ យើងពិតជាមានកិត្តិយសក្នុងការប្រកាសអោយប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនស្កែនដ៍ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាបព្រមទាំងកម្មវិធីកាតសមាជិកភាពថ្មី ដែលអាចប្រើប្រាស់បាននៅមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ និងនៅមន្ទីរពេទ្យ បាងកកប្រទេសថៃ បើកដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះតទៅ៕

449788013 787885433496733 413781399586354391 N

449788411 787885453496731 2515495546088373712 N

449963095 787885416830068 136420761484112180 N

449929347 787885510163392 4019435706399034226 N449958276 787885526830057 5391324675960218518 N

449953913 787885563496720 1143848743608302295 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia