ប្រទេសអាស៊ី១នេះ មានកម្រិតនៃការយកចិត្តទុកដាក់ពីសុខទុក្ខបុគ្គលិ.ក ទាបបំផុតលើលោក
Kan DaraJULY 5 202411.5 K views

យោងតាមការស្ទង់មតិសកលនាពេលថ្មីនេះដែលធ្វើឡើងដោយ Gallup បានរកឃើញថា ភាគរយនៃបុគ្គលិកក្នុងប្រទេសជប៉ុនដែលត្រូវបានលើកទឹកចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងាររបស់ពួកគេមានត្រឹមតែ ៦%ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលស្ថិតនៅកម្រិតទាបបំផុតលើពិភពលោក។

ក្នុងចំណោមបុគ្គលិកជប៉ុន២៤% ត្រូវបានគេផ្តាច់ចេញទាំងស្រុង ឬមិនអើពើទាល់តែសោះ ខណៈចំនួននេះច្រើនជាងភាគរយនៃបុគ្គលិកដែលមានការលើកទឹកចិត្តរហូតដល់ទៅ ៤ដងឯណោះ។ ក្នុងនោះ បើទោះបីជាមានកំណែទម្រង់លើរចនាប័ទ្មការងារក្នុងប្រទេសជប៉ុនក្តី តែភាគរយនៃបុគ្គលិកដែលគ្មានការលើកទឹកចិត្តនៅតែមានកម្រិតខ្ពស់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុន និងសេដ្ឋកិច្ច។ ជាក់ស្តែង ការវិភាគបង្ហាញថា ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនជប៉ុនបានខាតបង់ជាង ៨៦ពាន់ពាន់លានយ៉េន (ប្រហែលជាង ៥,៨ពាន់លានដុល្លារ) ដោយសារការបាត់បង់ប្រាក់ចំណូល ដែលបណ្តាលមកពីកម្រិតទាបនៃការចូលរួមរបស់បុគ្គលិក។

គួរជម្រាបថា លទ្ធផលនៃការស្ទង់មតិរបស់ Gallup ក៏បានបង្ហាញផងដែរថា បុគ្គលិកជប៉ុនមានកម្រិតនៃការមិនពេញចិត្តខ្ពស់ចំពោះបរិយាកាសការងាររបស់ខ្លួន ដោយ៤១% និយាយថាពួកគេស្ថិតនៅក្រោមភាពតានតឹងខ្លាំង ហើយ៤០%ទៀត លើកឡើងថា ឥឡូវនេះជាពេលវេលាដ៏ល្អក្នុងការផ្លាស់ប្តូរការងារ ខណៈដែល ៣៣% កំពុងស្វែងរក ឬប្រមូលព័ត៌មានអំពីការងារថ្មី៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម 👇  https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia