រដ្ឋបាលខេត្ដកណ្ដាល ប្រកាសបើកសាងសង់អគារសាលាខេត្ដថ្មី ខណៈអគារចាស់ត្រូវរុះរើចេញ
Bunthoeun KoemOCTOBER 4 2024118 views

រដ្ឋបាលខេត្ដកណ្ដាល នឹងបើកការដ្ឋានសាងសង់អគារសាលាខេត្ដថ្មី ដើម្បីសម្រួលដល់ការបំពេញការងារ និងផ្ដល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសើរ និងយូរអង្វែង។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

 

នៅក្នុងសេចក្ដីជូនដំណឹងនោះបានឲ្យដឹងថា ការសាងសង់អគារថ្មីនេះ ដោយអគារសាលាខេត្តបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម មិនអាចជួយសម្រួលដល់ការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ បានយូរអង្វែង រដ្ឋបាលខេត្តកណ្តាល និងចាប់ផ្តើមវាយអគារសាលាខេត្តចាស់ចោល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ដើម្បីឱ្យការសាងសង់ទទួលបានជោគជ័យតាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មីឆាប់ៗ នាពេលខាងមុខនេះ។ ដូចនេះ ទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរដូចខាងក្រោម៖

 

១.ការបម្រើសេវារដ្ឋបាលទូទៅ និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋខេត្ត នៅបន្តបំពេញការងារជាប្រចាំ និងជាធម្មតាជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងចាស់ដដែល។

 

២. ទីចាត់ការ អង្គភាពចំណុះសាលាខេត្តក្រៅពីនេះ នឹងត្រូវផ្លាស់ប្តូរជាបណ្ដោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ (សូមគោរពជូន ភ្ជាប់មកជាមួយនូវផែនទីបង្ហាញទីតាំងថ្មី ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៧៦៣ ៨៣៩/០១៧ ៥២៤ ៤២៤)៕

 

461949074 849804870661190 4940209143839885749 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia