សេដ្ឋវិទូ Harvard ប្រាប់អាថ៌កំបាំងធំៗ៨ ជួយឲ្យអ្នកសល់ទ្រព្យ សល់លុ.យ ទាំងវ័យក្មេងបំផុត
Bunthoeun KoemOCTOBER 4 2024357 views

ក្នុងវត្តន៍ជីវិតមនុស្សជិត ៩០% លើពិភពលោក អ្នកខ្លះរស់ធូរធារ តែជាអកុសលក៏មានអ្នកខ្លះទៀតបានត្រឹមមួយរស់ៗទោះប្រឹងរហូតដល់ថ្ងៃចុងក្រោយក្តី នេះក៏ដោយសារតែផ្នត់គំនិត។ ក្នុងនោះលោកសាស្ត្រាចារ្យ Laurence Kotlikoff បណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ចនៅសាលា Harvard បានចែករំលែក ច្បាប់លុយកំពូលទាំង ៨ ដែលលោកបានបង្រៀន និងប្រើក្នុងជីវិតប្រចាំថ្ងៃ ជួយឲ្យអ្នកក្លាយជាអ្នកមាន និងមានស្ថេរភាពហិរញ្ញវត្ថុ៖

 

/. កុំខ្ចីលុយ ឬជាប់បំណុលមហាវិទ្យាល័យឲ្យសោះ៖ វាប្រថុយប្រថាន និងមានតម្លៃខ្ពស់ខ្លាំងពេក។ លោកបាននិយាយថា៖ «ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យម្នាក់នៅមហាវិទ្យាល័យ អ្នកអាចទទួលបានការអប់រំដ៏ល្អដោយមិនចាំបាច់បញ្ចាំអនាគតរបស់អ្នកនៅមហាវិទ្យាល័យឡើយ»

 

/. មានផ្ទះជារបស់ខ្លួនឯង កុំជួលគេនៅអី៖ ការជួលអាចប្រឈមនឹងហានិភ័យនៃការឡើងថ្លៃជួលជាលំដាប់ ផ្ទុយទៅវិញប្រសិនបើអ្នកជាម្ចាស់ផ្ទះ តម្លៃផ្ទះអាចឡើងខ្ពស់ តែបើអ្នកទិញវាមិនដើម្បីលក់វិញទេ អ្នកអាចប្រើប្រាស់វាដល់ដង្ហើមចុងក្រោយនៃជីវិតរបស់អ្នក។ មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យអ្នកមានអាយុវែងផងដែរ។

 

/. សងបំណុលឲ្យឆាប់បំផុត៖ ប្រសិនបើអ្នកមាន $១០០,០០០ អ្នកអាចបណ្តាក់ទុនឥឡូវនេះក្នុងមូលបត្របំណុលដែលរកបាន ១.៥% អ្នកនឹងមានប្រាក់ចំណូលពីការប្រាក់ចំនួន $១,៥០០ ក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកមានបំណុល $១០០,០០០ ក្នុងអត្រាការប្រាក់ ៣.២% ដែលអ្នកអាចសងបាននៅពេលនេះ អ្នកនឹងសន្សំបាន $៣,២០០ ក្នុងរយៈពេលនៃឆ្នាំក្នុងការបង់ការប្រាក់។ នៅលើសមតុល្យ អ្នកនឹងរកបាន $១,៧០០ ដោយគ្មានហានិភ័យតាមរយៈការវិនិយោគលើការសងបំណុលជាជាងការវិនិយោគលើមូលបត្របំណុល។

 

/. ជ្រើសការងារដែលមនុស្សគ្រប់គ្នាស្អប់៖ មនុស្សភាគច្រើនមិនចូលចិត្តការងារ ភ័យព្រួយ ការងារអសន្តិសុខ ឬមានហានិភ័យផ្នែកហិរញ្ញវត្ថុនោះទេ ដែលជាហេតុធ្វើឲ្យពួកគេអាចទទួលបានប្រាក់ខែតិចជាង បើធៀបទៅនឹងអ្នកមានជំនាញដូចគ្នាតែអាចប្រើបំពេញការងារដែលមានគុណវិបត្តិទាំងនោះបាន (ប្រាប់ខែ+ប្រាក់ចំណូល)។ អ្នក​សេដ្ឋកិច្ច​ហៅ​ប្រាក់​ឈ្នួល​បន្ថែម​ថា​ជា «​ការ​ទូទាត់​ប្រាក់​ខុស​គ្នា»។ គន្លឹះក្នុងការទាញយកប្រយោជន៍ពីវាគឺស្វែងរកអ្វីមួយដែលអ្នកស្រលាញ់ ហើយប្រឹងធ្វើវាឲ្យខ្លាំង ខណៈអ្នកផ្សេងទៀតមិនចូលចិត្ត។

 

/. ពិចារណាធ្វើការសម្រាប់ខ្លួនអ្នក៖ លោកសាស្ត្រាចារ្យរូបនេះ បានលើកឡើងថា៖ «ខ្ញុំតែងប្រាប់សិស្សខ្ញុំជាញឹកញាប់ថា ប្រសិនបើអ្នកចាប់ផ្តើមអាជីវកម្មត្រឹមត្រូវតាមវិធីត្រឹមត្រូវ វានឹងបង្កើនប្រាក់ចំណូលនាពេលអនាគតរបស់អ្នក និងផ្តល់នូវសុវត្ថិភាពការងារដែលមិនអាចប្រៀបផ្ទឹមបាន»។

 

/. កម្រិតជីវភាពរបស់អ្នកគឺជាចំណុចសំខាន់របស់អ្នក៖ កុំរំពឹងចំណូលតែមួយច្រក់ តែត្រូវបន្ថែមលើការវិនិយោគនិងរៀបចំយុទ្ធសាស្រ្តចំណាយឲ្យបានត្រឹមត្រូវ។

 

/. ត្រៀមការសម្រេចចិត្តលើរបៀបរស់នៅទាំងអស់៖ ត្រូវត្រៀមខ្លួនឲ្យរួចរាល់ទៅលើករណីប្តូរអាជីព ផ្លាស់ប្តូរផ្ទះ រៀបការ មានកូន លែងលះ ក្នុងពេលវេលាណាមួយជាយថាហេតុ។

 

/. ការចូលនិវត្តន៍មុនកំណត់ គឺជាការធ្វើអត្តឃាតផ្នែកហិរញ្ញវត្ថុ៖ ការចូលនិវត្តន៍លឿនពេកអាចនឹងមិនមែនជារឿងល្អនោះទេ ព្រោះអ្នកនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចំណាយពេលវិស្សមកាលវែងបំផុត និងថ្លៃបំផុត នៃជីវិតចុងក្រោយរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀតអ្នកបានខាតបង់ពេលវេលាជាច្រើនឆ្នាំនៃការរកប្រាក់ចំណូល។

 

យ៉ាងណា មនុស្សស្ទើរគ្រប់រូបប្រឹងធ្វើការយ៉ាងខ្លាំងក្លា ខ្លះប្តូរកម្លាំងកាយ ខ្លះប្តូរកម្លាំងបញ្ញា ហើយក៏មានអ្នកខ្លះទៀតធ្វើរហូតរកពេលទទួលទានបាយមិនទៀង គេងមិនគ្រប់ សម្រាកមិនគ្រាន់ ដើម្បីរកលុយមកផ្គត់ផ្គង់ការរស់នៅ។ ប្រសិនបើអ្នកមានស្មារតីប្រឹងប្រែងហើយ បន្ទាប់មកអនុវត្តតាមច្បាប់លុយទាំង ៨ ខាងលើរបស់លោកសាស្ត្រចារ្យ Laurence Kotlikoff ទៀតនោះ អនាគតរុងរឿងកំពុងរង់ចាំផ្លូវអ្នក៕

 

Laurence Kotlikoff Hero

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia