អ្នកខ្លាំងលាក់មុខ! មិនមែន Microsoft ឬ Tesla នេះជាក្រុមហ៊ុនមានត.ម្លៃខ្ពស់បំផុតនៅអាមេរិក
Bunthoeun KoemOCTOBER 4 2024375 views

ប្រិយមិត្តខ្លះប្រហែលជាធ្លាប់គិតថា Microsoft របស់លោក Bill Gates ឬ Tesla របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk ជាក្រុមហ៊ុនធំដាច់គេនៅអាមេរិក ប៉ុន្តែជាក់ស្តែងមិនដូច្នេះទេ។

 

តាមពិតក្រុមហ៊ុនឈរចុងកំពូលនៅប្រទេសមហាអំណាចមួយនេះគឺ BlackRock ដែលជាសាជីវកម្មគ្រប់គ្រងការវិនិយោគពហុជាតិរបស់អាមេរិក និងជាក្រុមហ៊ុនគ្រប់គ្រងលុយដ៏ធំបំផុតនៅលើពិភពលោក មានទ្រព្យសម្បត្តិជាង ១៤០.៩៤ពាន់ពាន់លានដុល្លារ ស្ថិតក្រោមការគ្រប់គ្រង។

 

Larry Fink Black Rock

 

ក្នុងនោះ បុរសខ្លាំងលាក់មុខឈរពីក្រោយ BlackRock ដែលបានចាប់កំណើតឡើងក្នុងឆ្នាំ១៩៨៨ គឺលោក Laurence Douglas Fink ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ នៅត្រឹមខែតុលា ឆ្នាំ២០២៤ Fink ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១.២ពាន់លានដុល្លារ យោងតាមទស្សនាវដ្តី Forbes និងអង្គុយលើតំណែងកំពូលនៃក្រុមប្រឹក្សា ទំនាក់ទំនងបរទេស និងវេទិកាសេដ្ឋកិច្ចពិភពលោក។

 

យ៉ាងណាមិញ ងាកមកមើលជីវិតផ្ទាល់ខ្លួនវិញ លោក Laurence Douglas Fink កើតថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ១៩៥២។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ UCLA ក្នុងឆ្នាំ១៩៧៤ និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក អចលនទ្រព្យ នៅសាលា គ្រប់គ្រងឧត្តមសិក្សា UCLA Anderson ក្នុងឆ្នាំ១៩៧៦។

 

ទំព័រអាពាហ៍ពិពាហ៍របស់ Fink ចាប់ផ្តើមបើកក្នុងឆ្នាំ១៩៧៤ ដោយបានរៀបការជាមួយភរិយាឈ្មោះ Lori ជាអតីតសង្សារកាលនៅវិទ្យាល័យ។ ប្តីប្រពន្ធមួយគូនេះមានកូន៣នាក់ជាចំណងដៃស្នេហា ដោយបច្ចុប្បន្នកូនប្រុសច្បងរបស់លោកគឺជានាយកប្រតិបត្តិនៃ Enso Capital ដែលជាមូលនិធិការពារហានិភ័យ ខណៈ Fink ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុននេះដែរ។

 

ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងជាបុគ្គលមានឥទ្ធិពលខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ លោក Laurence Douglas Fink បានលើកឡើងយ៉ាងដូច្នេះថា៖ «បើ​គ្មាន​គោល​បំណងច្បាស់លាស់​ទេ គ្មាន​ក្រុមហ៊ុន​សាធារណៈ ឬ​ឯកជន​ណា​អាច​សម្រេច​បាន​នូវសក្តានុពលពេញលេញ​របស់​ខ្លួនឡើយ»

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia