សល់៤ថ្ងៃ ប្រឡងបាក់ឌុប! នេះជាកម្មវិធីរបស់ក្រសួង អាចឱ្យសិស្សតេស្តសមត្ថភាព មុនការប្រឡង
Ping Chou EngOCTOBER 4 2024251 views

សល់ត្រឹម៤ថ្ងៃទៀតប៉ុណ្ណោះ  ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២៤ ដែលមានសម័យប្រឡង០៨ ខែតុលា នឹងឈានចូលមកដល់។

 

ដូច្នេះហើយដើម្បីជាការវាស់ស្ទង់សមត្ថភាព ចំណេះដឹងសម្រាប់ការប្រឡង សិស្សានុសិស្សអាចចូលប្រឡងសាកល្បងបាននៅលើកម្មវិធីសិក្សា១ដែលដាក់ដំណើរការដោយក្រសួងអប់រ យុវជន និងកីឡា ជាជំនួយក្នុងការតេស្តសមត្ថភាពខ្លួនឯង​ មុនការប្រឡង។

 

កម្មវិធីសិក្សាឈ្មោះ https://exam.moeys.gov.kh គឺជាបណ្តុំលំហាត់និងមេរៀនជាច្រើន សម្រាប់សិស្សដែលត្រៀមខ្លួនប្រឡងបាក់ឌុប មានដូចជា៖ គីមីវិទ្យា រូបវិទ្យា​ គណិតវិទ្យា និងមេរៀនជាច្រើនជំពូកដែលសិស្សានុសិស្សមួយចំនួនអាចនឹងត្រូវការជាជំនួយដើម្បីសិក្សារៀនសូត្របន្ថែម។

 

ចំពោះរបៀបប្រើប្រាស់គឺត្រូវ ចុះឈ្មោះឬបំពេញព័ត៌មានមួយចំនួន សម្រាប់ធ្វើតេស្ត​ ហើយកម្មវិធីនេះនឹងជួយគណនាពិន្ទុ និទ្ទេស ថេរវេលា និងវាយតម្លៃលទ្ធផលនៃលំហាត់ដែលយើងបានធ្វើ។

 

សូមបញ្ជាក់ផងដែរថារាល់លំហាត់ និងសំណួរទាំងអស់នៅក្នុងកម្មវិធីសិក្សា លើទូរស័ព្ទដៃនេះគឺក្រសួងអប់រំដាក់សម្រាប់ឱ្យសិស្សានុសិស្សអនុវត្ត វាស់ស្ទង់ និងពង្រឹងសមត្ថភាពខ្លួនឯង  ដូច្នេះរាល់លំហាត់និងសំនួរដែលមានក្នុងប្រព័ន្ធនេះ មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ៕

 

វីដេអូបង្ហាញអំពីរបៀបប្រើប្រាស់៖ https://www.facebook.com/moeys.gov.kh/videos/493070820196719

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia