ក្តៅៗ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកបណ្តោះអាសន្នអាជីវកម្ម៤នេះ នៅថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ
ធី ស្រីល័ក្ខOCTOBER 4 2024537 views

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញមុននេះបន្តិចបានឱ្យដឹងថា នៅថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកជាបណ្ណោះអាសន្ននូវអាជីវកម្មចំនួន ៤ ប្រភេទ ដើម្បីរក្សាបាននូវសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡង ។ ដោយអាជីវកម្មដែលត្រូវផ្អាកនោះរួមមាន ៖

 

ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ និង ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤។ ដោយឡែកទីតាំងអាជីវកម្មផ្សេងៗទៀត ដែលស្ថិតនៅនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កងសម្លេងដែលប៉ះពាល់ដល់ដំណើរការប្រឡង។

៣០

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនអាជីវករទាំងអស់ជ្រាប់ជាដំណឹងនិងមេត្តាយោគយល់ ដោយក្តីអនុគ្រោះ ក្រោយបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia