អបអរសាទរ! មន្ដ្រីរាជការ ២ រូបត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ
Bunthoeun KoemJULY 3 20243.6 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មន្ដ្រីរាជការដែលបានតែងតាំងមុខតំណែងជាអភិបាលរងរាជធានីភ្នំពេញថ្មីនេះរួមមាន៖

១. លោក សេង វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ

២.លោក ឆាយ វីរៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៕

449215743 892825629548441 5287733245646245880 N

449213252 892825392881798 8899723171965839203 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia