សាលាអន្តរជាតិគ្រីនហ្វៀល ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងប្រកាសអនុវត្តកម្មវិធីសិក្សា Cambridge ចាប់ពីកម្រិតអប់រំកុមារតូច

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ដ៏អធិកអធម និងប្រកាសពីការអនុវត្តកម្មវិធីសិក្សា Cambridge ចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។

៣១

ពីធីនេះទទួលបានកិត្តិយសចូលរួមដោយ លោក តែ សុភារៈ ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ចាន់ណារិទ្ធ ប្រធាននាយកប្រតិបត្តិ។

៣២

លោកស្រី Surekha Salome Roberts ប្រធានកម្មវិធីសិក្សាអន្តរជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ និងត្រៀមសិស្សានុសិស្សសម្រាប់ដំណើរសិក្សានាពេលអនាគត។ ការអនុវត្តកម្មវិធីសិក្សា Cambridge នឹងផ្តល់ជូនសិស្សនូវកម្មវិធីសិក្សាដ៏ទូលំទូលាយ និងមានការទទួលស្គាល់ជាសកល រួមទាំងការអប់រំបែប STEM ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់លើសុខុមាលភាពសិស្ស។

២៧

គោលដៅសំខាន់ៗសម្រាប់ឆ្នាំខាងមុខ:

  • បញ្ចប់សំណើទទួលស្គាល់ជាសាលា Cambridge (Cambridge Assessment International Education)។
  • ពង្រឹងការអប់រំបែប STEM ដើម្បីអភិវឌ្ឍជំនាញសិក្សាសតវត្សទី ២១។
  • ពង្រីកភាពជាដៃគូអន្តរជាតិ និងផ្លាស់ប្តូរកម្មវិធីសិក្សា។
  • អភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់ធនធានមនុស្ស។
  • ពង្រឹងបរិយាកាសសិក្សាដែលគាំទ្រ និងយកចិត្តទុកដាក់ដល់សុខុមាលភាពសិស្ស។
  • ដាក់ដំណើរការសាលាអន្តរជាតិគ្រីនហ្វៀល ទីតាំងទី២ លើផ្ទៃដីជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ។

២៨

២៩

សាលាអន្តរជាតិគ្រីនហ្វៀល បើកទទួលចុះឈ្មោះសិស្សានុសិស្សថ្មីចាប់ពីអាយុ២ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៨ ៧៧៧ ១៣៨ (តេឡេក្រាម) និង ០៨៩ ៧៧៧ ១៣៨ ឬហ្វេសប៊ុកផេកសាលា Greenfield International School៕

៣០៣៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia