ដំណឹងល្អ! អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗ តែសម្រាប់ការហោះហើរក្នុងស្រុក
Bunthoeun KoemJULY 1 20241.2 K views

ជាដំណឹងរីករាយមួយ ខណៈអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ អាចនឹងដាក់ឲ្យដំណើរការហោះហើរនៅក្នុងពេលឆាប់ៗខាងមុខ ក្រោយពន្យារពេលជាច្រើនខែរួមមក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ដែលជានាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីពេលថ្មីៗនេះ។

449394874 8108826779148674 666397966195191166 N

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក លោកម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដើម្បីស្នើសុំអោយដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកបណ្តោះអាសន្នជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត។

ក្រៅពីការបញ្ជាក់អំពីលទ្ធផលនៃការបើកដំណើរការ នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគររូបនេះ ក៏បានបង្ហាញពីបច្ចុប្បន្នភាពនៃការសម្រេចបាននៃការសាងសង់គម្រោងអាកាសយានដ្ឋានខាងលើផងដែរ តាមរយៈរូបភាព និងវីដេអូ (ភ្ជាប់នៅខាងក្រោម)។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕

449115417 8108826669148685 2825410305425209898 N

449615835 8108826969148655 5222378471006027572 N

449310389 8108827245815294 82354937619527049 N

449207652 8108827089148643 6483316136906486415 N

448966411 8108827242481961 1039924309574761614 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia