ល្អណាស់! វិស័យធំៗ៥ នៅកម្ពុជា កំពុងតែទាក់ចិត្តឱ្យក្រុមហ៊ុនធំ១នៅបរទេស មកវិនិយោគនៅខ្មែរ
ធី ស្រីល័ក្ខJULY 3 2024952 views

វិស័យធំៗ៥ នៅកម្ពុជា ដោយមានដូចជា៖ វិស័យឧស្ម័ន និងប្រេង, វិស័យសុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ, វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក,វិស័យយានយន្ត បានកំពុងតែទាក់ទាញឱ្យក្រុមហ៊ុន Lee Li Holdings Group  ចាប់អារម្មណ៍ក្នុងការវិនិយោគនៅខ្មែរហើយ។

នៅក្នុងជំនួប ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្មីៗនេះ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានលើកឡើងថា អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកនៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជាផងដែរ។

៣៦

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim ដែលក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

៣៧

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន  ដោយផ្តល់ការលើកទឹកចិត្ត  និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia