AirAsia ជា​ប់ជាក្រុមហ៊ុន​អាកាសចរណ៍ដែលមាន​តម្លៃហោះហើរ​សមរម្យ​លំដាប់ពិភពលោកក្នុងកម្មវិធី​ Skytrax រយៈពេល 15 ឆ្នាំ​ជាប់​គ្នា
Sopheak PichJULY 1 2024

រក្សាការផ្តោតសំខាន់លើគុណតម្លៃរបស់ខ្លួន ដោយផ្ដល់នូវបទពិសោធនៃហោះហើរជាមួយសុវត្ថិភាព សេវាកម្មបម្រើដ៏ល្អ និងបង្កើនការច្នៃប្រឌិតថ្មី សម្រាប់អតិថិជន

Photo 2024 07 01 15 19 31ភ្នំពេញ ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2024៖ ក្រុមហ៊ុន AirAsia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរសមរម្យបំផុតលើពិភពលោកដោយកម្មវិធី Skytrax World Airline Awards 2024 ដែលជាការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលដែលមិនអាចប្រៀបផ្ទឹមបាននេះ ត្រូវបានជំរុញដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន AirAsia ក្នុងការវិវត្ដនូវគំនិតថ្មីៗ និងការបង្កើតកេរ្ដិ៍ឈ្មោះក្នុងវិស័យក្រុមហ៊ុនអាកាសចរណ៍តាមរយៈការផ្តល់សេវាកម្មហោះហើរក្នុងតម្លៃទាប។

ក្រុមហ៊ុន AirAsia បានចាប់ផ្តើមបម្រើការនៅក្នុងឆ្នាំ 2001 នៅពេលដែលលោក Tony Fernandes និងលោក Kamarudin Meranun បានទិញក្រុមហ៊ុនអាកាសចរណ៍មួយ​ដែល​ហៀបនឹង​ក្ស័យធន​ជាមួយនឹងយន្ដហោះកញ្ចាស់ 2 គ្រឿង និងបុគ្គលិក 200 នាក់ ហើយបានវិវឌ្ឍទៅជាក្រុមហ៊ុនដ៏ធំបំផុតលំដាប់ទី 4 ប្រចាំតំបន់អាស៊ី ដែលមានយន្តហោះជាង 200 គ្រឿង និងបុគ្គលិក 21,000 នាក់នៅបណ្ដាប្រទេសទូទាំងអាស៊ីដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងប្រទេសជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ក៏បានបើកដំណើរការ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ទី 5 របស់ខ្លួន ដែលជាស្នាដៃដ៏អស្ចារ្យមួយបង្ហាញពីភាពរីកចម្រើន និងភាពធន់របស់ខ្លួន។

Photo 2024 07 01 15 19 28

Photo 2024 07 01 15 19 23

ក្នុងការទទួលពានរង្វាន់ក្នុងពិធីនៅទីក្រុងឡុងដ៍កាលពីថ្ងៃច័ន្ទកន្លងមកនេះ នាយកប្រតិបត្តិ Capital A លោក Tony Fernandes បានមានប្រសាសន៍ថា “Skytrax លើកកម្ពស់លើស្ដង់ដារលំដាប់ពិភពលោកដោយផ្តោតលើអាកាសចរណ៍ដែលមានគុណភាព និងឧត្តមភាព។ យើងពិតជារំភើបដែលបានឈានមកដល់កម្រិតស្តង់ដារនេះក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។ សម្រាប់ខ្ញុំគិតថា រហូតមកដល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាមួយសម្រេចបានជោគជ័យបែបនេះនៅឡើយទេ ហើយសមិទ្ធផលមួយនេះជាមោទនភាពរបស់យើង។ អតិថិជនរបស់យើងមានន័យថា ពួកគេជាពិភពលោករបស់យើង ហើយយើងត្រូវបានពង្រឹងឡើងវិញដោយភាពជឿទុកចិត្តដែលពួកគេបានបង្ហាញតាមរយៈការបោះឆ្នោតឱ្យយើងម្តងទៀត។ យើងទន្ទឹងរង់ចាំក្នុងការបន្តបម្រើមនុស្សរាប់លានបន្ថែមទៀតក្នុងឆ្នាំនេះតែម្ដង ដោយផ្ដល់នូវគុណភាពខ្ពស់ ជាមួយការចំណាយដ៏សមរម្យបំផុត។

ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AirAsia ក្នុងការបង្កើតបទពិសោធដល់ភ្ញៀវគឺត្រូវបានគាំទ្រដោយស្តង់ដារសុវត្ថិភាពលំដាប់ពិភពលោក និងការកែលម្អប្រតិបត្តិការជាបន្តបន្ទាប់។ សូមអរគុណដល់ប្រព័ន្ធអេកូឡូស៊ីដ៏ទំនើប ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ រួមទាំងសេវាកម្មវិស្វកម្ម ការផ្តល់ម្ហូបអាហារក្នុងយន្តហោះ ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូន ប្រតិបត្តិការលើដីគោក និងផ្សេងៗទៀត។

យោងតាមកំណត់ត្រារយៈពេល 23 ឆ្នាំរបស់ខ្លួននៃប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសក្នុងតំបន់អាស៊ី    ក្រុមហ៊ុន AirAsia បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយសារការកែលម្អជាបន្តបន្ទាប់នៅក្នុងចំណុចទំនាក់ទំនងការកក់ និងការធ្វើដំណើរ ក៏ដូចជាសេវាកម្មបន្ថែមប្រកបដោយភាពច្នៃប្រឌិត។ បន្ថែមពីនេះ នាពេលឆាប់ៗនេះយើងនឹងការបន្តបើកដំណើរការប្រើប្រាស់នូវយន្តហោះថ្មីៗក្នុងប៉ុន្មានខែខាងមុខនេះ នឹងអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗដែលអាចពង្រីកផ្លូវហោះហើរក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។

លើសពីនេះ លោក Tony បានបញ្ជាក់ថាពានរង្វាន់នេះដែរ គឺសម្រាប់ក្រុមហ៊ុន AirAsia Allstars និងភ្ញៀវដ៏ស្មោះត្រង់របស់ខ្លួន ដោយបន្ថែមថា “ក្រុមហ៊ុន AirAsia ត្រូវបានបង្កើតឡើងដោយអ្នកមានក្ដីស្រមៃរាប់ពាន់នាក់ បានធ្វើរការរួមគ្នាក្នុងការឆ្ពោះទៅរកចក្ខុវិស័យតែមួយ ដើម្បីធានាថាមនុស្សគ្រប់គ្នាអាចហោះហើរបាន។ ចាប់តាំងពីការចាប់ផ្តើមរបស់យើង       ក្រុមហ៊ុន AirAsia បានខិតខំឆ្ពោះទៅមុខ ដោយឆ្លងកាត់ឧបសគ្គផ្លូវដ៏លំបាកក្នុងការកំណត់ប្រតិបត្តិការឡើងវិញ ដើម្បីបង្កើតឱ្យមានភាពសមស្របនៃការធ្វើដំណើរតាមផ្លូវអាកាសសម្រាប់មនុស្សគ្រប់រូប។ នេះជាការបំផុសឱ្យឃើញអំពីភាពរីកចម្រើននៃឧស្សាហកម្មមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។ សូមអរគុណដល់កម្មវិធី Skytrax សម្រាប់ពានរង្វាន់ដ៏         អស្ចារ្យនេះ វាជាកោតសរសើរនូវអ្វីដែលធ្វើឱ្យយើងបានក្លាយជាជើងឯកលំដាប់ពិភពលោក ជាពិសេស Allstars និងភ្ញៀវ 800 លាននាក់របស់យើង ដែលនៅតែងតែគាំទ្រយើង បើទោះបីជាជួបឧបសគ្គច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។

“យើងទទួលស្គាល់បញ្ហាប្រឈមទាំងអស់នោះ ខណៈពេលដែលយើងកំពុងបន្ដកសាងក្រុមហ៊ុនអាកាសចរណ៍ឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ ប៉ុន្តែថ្ងៃនេះយើងបានលេចកេរ្ដិ៍ឈ្មោះឡើងយ៉ាងពេញទំហឹង។ ការត្រលប់មកវិញនេះ ដែនអាកាសជាការកំណត់ភាពជោគជ័យរបស់យើង ហើយយើងខំប្រឹងប្រែងក្នុងការពង្រីកវាឱ្យកាន់តែធំ និងប្រសើរជាង​ពេលណាៗទាំងអស់។ ជួបគ្នាឆាប់ៗនេះ!”

លោក Edward Plaisted នាយកប្រតិបត្តិនៃកម្មវិធី Skytrax បាននិយាយថា "យើងសូមអបអរសាទរចំពោះក្រុមហ៊ុន AirAsia ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ឆ្នើមក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ពិភពលោកឆ្នាំ 2024។ ការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតលើពិភពលោក ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ដែលមាតម្លៃទាបបំផុតប្រចាំតំបន់អាស៊ីក្នុងកំណត់ត្រាលើកទី 15 គឺជាការពិត។ ហើយបានឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​ជម្រើសការធ្វើដំណើរលើផ្លូវអាកាស ​ជាមួយនឹងតម្លៃដ៏​សមរម្យ​បំផុតសម្រាប់​អតិថិជន​ទូទាំង​តំបន់​អាស៊ី​នេះ ​គឺ​ជា​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង និងមានភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាបដែលភាពជោគជ័យ​របស់ AirAsia នឹងកើតឡើងជាបន្ដបន្ទាប់ទៀត»។

ពានរង្វាន់លំដាប់ពិភពលោករបស់កម្មវិធី Skytrax World Airline Awards ដែលត្រូវបានគេទទួលស្គាល់ថាជា Oscars នៃឧស្សាហកម្មអាកាសចរណ៍ ត្រូវបានកំណត់ដោយអ្នកធ្វើដំណើរអន្តរជាតិរាប់លាននាក់។ ក្នុងនាមជាស្តង់ដារអន្តរជាតិនៃគុណភាព និងឧត្តមភាពក្រុមហ៊ុនអាកាសចរណ៍ លទ្ធផលពានរង្វាន់ចុងក្រោយនេះ គឺមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ជាង 325 ហើយក្រុមហ៊ុន AirAsia ដែលកំពុងមានភាពលេចធ្លោជាងគេក្នុងប្រភេទជើងហោះហើររបស់ខ្លួន។     អតិថិជនជាង 100 សញ្ជាតិបានចូលរួមក្នុងការស្ទង់មតិតាមអ៊ីនធឺណិតក្នុងឆ្នាំ 2023/2024 និងមានការចូលរួមពីអ្នកមានសិទ្ធិចំនួន 21.42 លាននាក់ ត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលចាប់ពីខែកញ្ញា ឆ្នាំ 2023 ដល់ខែឧសភា ឆ្នាំ 2024 ដែលជារយៈពេលដែលក្រុមហ៊ុន AirAsia បានបង្កើនបណ្តាញរបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់គោលដៅជាង 130

Sopheak Pich

អត្ថបទសរុប៖ 622

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia