ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗនេះបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ស្រ្ដីខ្មែរចំនួន ៤ រូប។ យោងតាមការដកស្រង់ពីសមាគមឧកញ៉ាកម្ពុជា ស្ដ្រីខ្មែរដែលត្រូវបានផ្ដល់គោរមងារខាងលើនេះរួមមាន៖
១. ជំទាវឧកញ៉ា កី ម៉ានេ សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
២. ជំទាវឧកញ៉ា លឹម សុខលី សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមតាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
៣. ជំទាវឧកញ៉ា ជា ហាវ សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
៤. ជំទាវឧកញ៉ា គួន ធីតា សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។