ត្រូវដឹង! អាជីវកម្ម៤នេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ នៅពេលទៅចុះបញ្ជីពន្ធ
ធី ស្រីល័ក្ខJUNE 28 20241.2 K views

ចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ៖ ១).លក់ដុំ លក់រាយ និងជួសជុល ២).សេវាកម្មស្នាក់នៅនិងអាហារ ៣).សិប្បកម្ម និង ៤).សហគមន៍កសិកម្ម ដែលបានចុះបញ្ជីពន្ធដារដោយស័្មគ្រចិត្តនឹងទទួលបានការលើកទឹកចិត្តនិងការលើកលែងពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរួមមាន ៖
១. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ បាន ការលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណ សម្គាល់ការចុះបញ្ជី។

២. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួល បានការលើកលែងដូចតទៅ៖

  • ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
  • កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ ការចុះបញ្ជី
  • ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
  • ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។

៣. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ទទួលបានការលើកលែងដូចតទៅ៖

  • ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
  • ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
  • ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។

គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្មដែលចង់ធ្វើការចុះបញ្ជីអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធប្រវត្តកម្មតាមរយៈគេហទំព័រ www.registrationservices.gov.kh ឬអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨៣ ០៨២ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia