ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងអភិបាលខេត្តចំនួន ៨ រូប
Bunthoeun KoemJUNE 24 202419 K views

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្មីៗនេះបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ស្ដីពីការផ្ទេរ និងតែងទាំងមុខតំណែង អភិបាលនៃគណៈអភិបាលខេត្ដចំនួន ៨ រូប ដែលនៅក្នុងនោះមានដូចជា៖

១. ឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។

២. ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

៣. ឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

៤. ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

៥. ឯកឧត្តម ម៉ាង ស៊ីណេត ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ តែងតាំងមុខតំណែង ជាអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ។

៦. ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ តែងតាំងមុខតំណែងជាអភិបាលនៃគណៈ អភិបាល ខេត្តស្ទឹងត្រែង ។

៧. ឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ តែងតាំងមុខតំណែង ជាអភិបាលនៃគណៈ អភិបាល ខេត្តឧត្តរមានជ័យ ។

៨. ឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ តែងតាំងមុខតំណែងជាអភិបាលនៃគណៈ អភិបាល ខេត្តកំពង់ធំ៕

449162870 7679452665423914 2658158230018016382 N

449162447 7679452715423909 2673137047656765671 N

449156185 7679453312090516 7461114906970051473 N

449057406 7679480968754417 6240491573162586726 N

449056007 7679453242090523 7445009561469224201 N

449053609 7679453015423879 2439719414102376440 N

448992421 7679453422090505 4076011691234466601 N

448988748 7679453068757207 8242490115145492216 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia