ក្រុមហ៊ុនម៉ូតូធំ Royal Enfield Cambodia សម្ពោធអគារតាំងបង្ហាញនិងលក់ សាខាទី២របស់ខ្លួននៅខេត្តសៀមរាប
Hang ChhenglySEPTEMBER 14 2024

Royal Enfield ពង្រីកការលក់រាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកហាងសាខាទីពីរនៅកម្ពុជា។​ម៉ូតូ Royal Enfield គ្រប់ស៊េរី រួមជាមួយនឹងគ្រឿងលេង និងសេវាកម្មជួសជុលគ្រឿងបន្លាស់ មានមួយកំប្លេនៅសាខាទីពីរនេះ។

កាលពីថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2024 ប្រទេសកម្ពុជា៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលប្រើប្រាស់ម៉ូតូនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ថ្ងៃនេះក្រុមហ៊ុន Royal Enfield បានប្រកាសបើកអគារតំាងបង្ហាញនិងលក់សាខារទីពីររបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅផ្ទះលេខ 551 ផ្លូវជាតិលេខ 6A ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប។7.rf1.rf

នៅសាខាទីពីរនេះមានតាំងបង្ហាញនិងលក់ម៉ូតូ Royal Enfield គ្រប់ម៉ូឌែលទាំងអស់ជាមួយនិងសំលៀកបំពាក់ (Apparel) និងគ្រឿងលេងម៉ូតូ (Accessory) គ្រឿងបន្លាស់និងជួសជុល (Spare Part) ដែលឥឡូវនេះ អតិថិជននៅខេត្តសៀមរាបនិងអ្នកស្នេហាម៉ូតូធំនៅកម្ពុជា អាចមកទទួលយកបទពិសោធន៍អាយុកាល ១២៣ឆ្នាំនៃកេរដំណែលរបស់ Royal Enfield បានកាន់តែងាយស្រួលជាងមុន។ 8.rfទន្ទឹមនឹងនោះ សាខាទីពីរនេះបង្ហាញពីទស្សនៈរបស់ម៉ាកយីហោ " Pure Motorcycling" នៅគ្រប់ទិដ្ឋភាព នៃបទពិសោធន៍នៃភាពជាម្ចាស់របស់ Royal Enfield។3.rf

លើសពីនេះទៅទៀត ដោយសារ សៀមរាប ជាទីតាំងយុទ្ធសាស្ត្ររបស់ Royal Enfield និងជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា សាខាទីពីរនេះនឹងផ្ដល់ជូនការ ប្រឹក្សាយ៉ាងពិសេស និងលម្អិត សម្រាប់អតិថិជនថ្មីចាស់ របស់ម៉ូតូរបស់ Royal Enfield រួមទាំងផ្សព្វផ្សាយបទពិសោធន៍នៃការប្រណាំងម៉ូតូសុទ្ធក្នុងចំណោមអ្នកបើកបរ។2.rf

ចំពោះការបើកដំណើរកាសាខាទីពីរនេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Royal Enfield បានលើកឡើងថា៖ « Royal Enfield ប្តេជ្ញាក្លាយជាអ្នកនាំមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម ហើយអាស៊ីប៉ាស៊ីហ្វិក គឺយុទ្ធសាស្រ្តដ៏សំខាន់។ ពួកយើងបាននិងកំពុងបង្កើតភាពងាយស្រួលកាន់តែច្រើនឡើង សម្រាប់សហគមន៍ និងអ្នកដែលស្រលាញ់ការជិះម៉ូតូរបស់យើង។4.rf នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នៃអ្នកដែលទិញម៉ូតូដើម្បីជិះកម្សាន្ត។ ដោយមានបំណង ចង់កាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់យើង និងពង្រីកការផ្សព្វផ្សាយរបស់យើងបន្ថែមទៀត យើងបានបើកសាខាទីពីរនៅខេត្តសៀមរាប។ ម៉ាកយីហោ Royal Enfield មួយនេះ នឹងផ្ដល់នូវតម្លៃដែលសមរម្យ ដែលនឹងទាក់ចិត្តអ្នកចូលចិត្តជិះម៉ូតូ។ ហើយយើងមានទំនុកចិត្តថា ហាងទំនើបថ្មីនេះ នឹងក្លាយជាគោលដៅ 'Pure Motorcycling' សម្រាប់​អ្នកបើកបរគ្រប់​រូប និង​គ្រប់​សមត្ថភាព»។5.rf

សាខាទីពីររបស់ Royal Enfield នៅខេត្តសៀមរាប នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកចូលចិត្តជិះម៉ូតូធំហើយមានតំលៃសមរម្យ។ Royal Enfield មានបណ្តាញលក់ និងសេវាកម្មយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield សូមទំនាក់ទំនងមកលេខទូរសព្វ៖ 012 366 803/095 666 373

9.rfអំពី Royal Enfield៖

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។

6.rfម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, Shotgun 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,452 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី។ ជាមួយអត្រាកំណើនប្រចាំឆ្នាំ (CAGR) 37% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ និងការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង 108% ក្នុងឆ្នាំ 2021-22 Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូធុនមធ្យមលើពិភពលោក៕

Hang Chhengly

អត្ថបទសរុប៖ 15

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia