សេ.ដ្ឋីកំពូល៣រូប ប្រាប់ក្បួនប្រើលុ.យ១០០$ កសាងអនាគតធូរធា.រក្នុងរយៈពេល១០ឆ្នាំក្រោយ
Kan DaraSEPTEMBER 28 20243.1 K views

មនុស្សភាគច្រើនអាចរកវិធីដើម្បីសន្សំប្រាក់ ១០០ ដុល្លារបាន។ ប៉ុន្តែតើយើងប្រើលុយ ១០០$ នោះយ៉ាងម៉េចដើម្បីជំរុញហិរញ្ញវត្ថុរបស់យើងមានភាពល្អប្រសើរ? ខាងក្រោមនេះ Business Cambodia នឹងលើកយកនូវទស្សនៈ ឬវិធីសាស្ត្ររបស់សេដ្ឋីកំពូលៗ៣រូប លើពិភពលោក ចំពោះការប្រើប្រាស់លុយ ១០០ដុល្លារ កសាងអនាគត៖

 

/. លោកស្រី Bethenny Frankel

 

ការបង្កើតសន្តិភាព​ ឬសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ វាតម្រូវឲ្យអ្នកធ្វើការសន្សំប្រាក់លើសពីអ្វីដែលអ្នកបានគិត និងរំពឹងទុក។ ដូច្នេះនៅពេលដែលអ្នកសន្សំបានសមល្មម តិចឬច្រើនជាង ១០០$ អ្នកគួរយកកញ្ចប់លុយតូចនេះទៅវិនិយោគ។ យ៉ាងណាមិញចំពោះការវិនិយោគទៀតសោត អ្នកអាចធ្វើការវិនិយោគទៅលើអ្វីដែលអ្នកស្រលាញ់ ឬស្វែងរកក្រុមមនុស្សដែលអ្នកជឿទុកចិត្ត ហើយបញ្ចូលទឹកប្រាក់ ១០០ដុល្លាររបស់អ្នកជាមួយពួកគេដើម្បីបង្កើតការវិនិយោគដែលមានព័ត៌មានគ្រប់គ្រាន់ និងមានភាពរឹងមាំ។ វិនិយោគលើអ្វីដែលអ្នកដឹង និងមានចក្ខុវិស័យសម្រាប់វា។ នេះបើយោងតាមអ្នកស្រី Bethenny Frankel ស្ថាបនិក Skinnygirl និងជាសមាជិកនៃ The Real Housewives of New York City។

 

/. លោក Grant Cardone

 

ជាការពិត មានមនុស្សមួយចំនួនធ្វើការវិនិយោគចំពេលវេលាអំណោយផល និងឱកាសល្អ ហើយជាលទ្ធផលពួកគេក៏ទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។ ឧទាហរណ៍ ប្រសិនបើអ្នកបានវិនិយោគ ១០០ដុល្លារលើ Bitcoin ក្នុងឆ្នាំ២០១០ នោះមកដល់បច្ចុប្បន្នអ្នកនឹងមានឱកាសចំណេញច្រើនពីវា។ ប៉ុន្តែវាប្រៀបដូចជាការលេងឆ្នោតអ៊ីចឹង ព្រោះអ្នកមិនមានទន្និន័យ ឬមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការព្យាករណ៍ពីវានោះទេ។

 

មធ្យោបាយដែលអ្នកអាចជឿទុកចិត្តបានដើម្បីក្លាយជាអ្នកមានដោយគ្រាន់តែប្រើលុយ ១០០$ គឺត្រូវវិនិយោគវាលើវគ្គសិក្សា សៀវភៅ ឬសកម្មភាពផ្សេងៗជាច្រើនទៀតក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។ វានឹងជួយឲ្យអ្នកមានចំណេះដឹងមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការសម្រេចចិត្ត និងធ្វើការសិក្សាបានត្រឹមត្រូវនៅពេលដែលអ្នកធ្វើការវិនិយោគទៅលើអ្វីមួយដើម្បីទាញផលប្រយោជន៍ ឬប្រាក់ចំណេញត្រឡប់មកវិញ។ នេះបើយោងតាមលោក Gant Cardone អ្នកជំនាញខាងផ្នែកលក់ ដែលកសាងទ្រព្យសម្បត្តិ ៧៥០លានដុល្លារ ពីចក្រភពអចលនទ្រព្យ ហើយក៏ជាអ្នកនិពន្ធដ៏ល្អឈ្មោះមួយរូបផងដែរ។

 

៣/. លោក Dan Lok

 

ប្រសិនបើអ្នកមិនមានលុយដើម្បីចាប់ផ្តើមអាជីវកម្មទេនោះ ចូលកុំទាន់ចាប់ផ្តើមអី។ ផ្ទុយទៅវិញចំណាយលុយ ១០០$ របស់អ្នកលើសៀវភៅនិងការបណ្តុះបណ្តាលដើម្បីរៀនជំនាញមួយដែលនឹងធ្វើឱ្យអ្នកទទួលបាន ១០,០០០$ ក្នុងមួយខែឬច្រើនជាងនេះ។ ជ្រើសរើសជំនាញដែលមានប្រាក់ចំណូលខ្ពស់ដែលជួយអ្នកនាំមកនូវប្រាក់ចំណូលដូចជា Copy writing ឬការលក់ជាដើម។ អ្នកអាចរៀនវាយ៉ាងឆាប់រហ័សហើយអ្នកអាចប្រើប្រាស់វាក្នុងការទាញប្រាក់ចំណូលក្នុងឧស្សាហកម្មជាច្រើន។

 

នៅពេលដែលអ្នករកប្រាក់បានគ្រប់គ្រាន់អ្នកអាចបង្វែរភាពជោគជ័យរបស់អ្នកនៅពេលនេះទៅជាការងារពេញម៉ោង។ បន្ទាប់មកធ្វើមាត្រដ្ឋាននិងវិនិយោគប្រាក់ចំណេញរបស់អ្នក។ នោះហើយជារបៀបដែលអ្នកកសាងទ្រព្យសម្បត្តិពិតប្រាកដ។ ប្រសិនបើអ្នកតស៊ូនិងពូកែអ្វីដែលអ្នកធ្វើអ្នកនឹងទៅដល់គោលដៅដែលអ្នកចង់សម្រេចបាន។ ប៉ុន្តែវានឹងមិនអាចកើតមានឡើងក្នុងរយៈពេលត្រឹមតែមួយយប់នោះទេ វាទាមទារឲ្យអ្នកបញ្ចេញសកម្មភាពនិងបោះជំហានទៅមុខ។ ដោយយោងតាម Dan Lok អ្នកអប់រំកម្រិតសកល ជាអ្នកនិពន្ធល្បីល្បាញមួយរូប ហើយក៏ជាស្ថាបនិកនៃ Closers.com ផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia