នរណាខ្លះកំពុងប្រើ? វេទិកា Telegram នឹងធ្វើរឿងធំ១នេះ លើអ្នកប្រើប្រាស់ ក្រោយស្ថាបនិកត្រូវបានចា.ប់ខ្លួន
Kan DaraSEPTEMBER 25 20246 K views

កម្មវិធីផ្ញើសារ Telegram នឹងសហការជាមួយបណ្តាប្រទេសជុំវិញពិភពលោក ដោយផ្តល់អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ទៅកាន់អាជ្ញាធរ ប្រសិនបើមានការស្នើរសុំស្របតាមផ្លូវច្បាប់។ នេះបើយោងតាម The Malaysian Reserve ចុះនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

 

នាយកប្រតិបត្តិលោក Pavel Durov បានបង្ហោះនៅក្នុងគណនី Telegram ផ្ទាល់ខ្លួនកាលពីម្សិលមិញថា ការផ្លាស់ប្តូរលក្ខខណ្ឌនៃសេវាកម្ម និងគោលការណ៍ឯកជនភាពរបស់វេទិកានេះគឺ មានគោលបំណងការពារសកម្មភាពឧក្រិដ្ឋកម្ម។

 

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ទោះបីជាអ្នកប្រើប្រាស់ Telegram ៩៩.៩៩៩% មិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក៏ដោយ ក៏ ០.០០១% ដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់វេទិកាទាំងមូល និងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ជិតមួយពាន់លាននាក់»

 

គួរជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ BBC សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ Telegram បន្ទាប់ពីលោក Pavel Durov ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំងកាលពីខែមុន នៅឯព្រលានយន្តហោះមួយ ស្ថិតក្នុងភាគខាងជើងទីក្រុងប៉ារីស ក្រោមបទចោទប្រកាន់ពីការអនុញ្ញាតឱ្យមានទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មនៅលើវេទិកា Telegram និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១០ឆ្នាំ រួមទាំងពិន័យជាទឹកប្រាក់ចំនួនជិត ៥៦ម៉ឺនដុល្លារ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia