កុំមើលស្រាល! បុគ្គលឧស្សាហ៍ប្រើកាយវិការទាំង៥នេះ ថ្ងៃអនាគតគេនឹងក្លាយជាអ្នកមាន ឬជោគជ័យខ្លាំង
Kan DaraSEPTEMBER 25 2024476 views

អាកប្បកិយាខាងក្រៅ បង្ហាញពីចិត្តគំនិតខាងក្នុងខ្លួនរបស់មនុស្ស ហើយវាក៏ជាកាតាលីករបង្ហាញពីជោគជាតាថ្ងៃអនាគតផងដែរ។ ខាងក្រោមនេះគឺជា កាយវិការទាំង៥ ដែលបង្ហាញថាបុគ្គលម្នាក់អាចក្លាយជាអ្នកមាន ឬជោគជ័យខ្លាំងក្នុងជីវិត យោងតាមការសិក្សាផ្នែកចិត្តសាស្ត្រដោយ Personal Branding Blog៖

 

/. ភ្នែកមុត៖ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់លើសពីពាក្យសម្តី គឺការប្រើក្រសែភ្នែក។ យោងតាមអ្នកនិពន្ធ Michael Ellsberg អ្នកជំនាញខាងភាសាកាយវិការ បានលើកឡើងថា ការទំនាក់ទំនងតាមរយៈកែវភ្នែកគឺជា ឧបករណ៍ដ៏សំខាន់ ក្នុងការបង្ហាញពីភាពស្មោះត្រង់ ភាពងាយយល់ ការយកចិត្តទុកដាក់ និងឆន្ទៈក្នុងការស្តាប់។ មិនតែប៉ុណ្ណោះ វាក៏ជាឥទ្ធិពលនៃថាមពលខាងក្នុងរបស់មនុស្សម្នាក់ៗថែមទៀតផង។

 

២/. ឈរដោយទំនុកចិត្ត៖ ជាធម្មតា មនុស្សដែលឱនក្បាលពេលនិយាយទៅកាន់អ្នកដទៃ គឺជាមនុស្សដែលគិតទុកជាមុន។ ឥរិយាបថទាំងនេះក៏ត្រូវបានបកស្រាយជាញឹកញាប់ថា ជាការខ្វះការគោរពខ្លួនឯង និងខ្វះទំនុកចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់ឈរត្រង់ខ្លួន បើកស្មា ដើរ ឬនិយាយទៅកាន់អ្នកដទៃដោយប្រើក្បាលរបស់ពួកគេខ្ពស់ វានឹងធ្វើឲ្យពួកគេមើលទៅមានសុវត្ថិភាព ទំនុកចិត្ត និងមោទកភាព។

 

៣/. ចេះរក្សាភាពស្ងប់ស្ងាត់៖ ភាសាកាយវិការដ៏ស្រទន់មួយដែលបង្ហាញពីទ្រព្យសម្បត្តិ និងភាពជោគជ័យ គឺជាអារម្មណ៍នៃភាពស្ងប់ស្ងាត់។ ពួកគេអាចគ្រប់គ្រងខ្លួនឯងបាន មិនប្រញាប់ប្រញាល់ ឬភ័យស្លន់ស្លោ ទោះស្ថិតក្នុងស្ថានភាពវឹកវរយ៉ាងណាក៏ដោយ។ ពួកគេចាប់ផ្តើមធ្វើសកម្មភាពដោយមានគោលបំណងច្បាស់លាស់ និងការគិតពិចារណាល្អិតល្អន់ ហើយដោះស្រាយបញ្ហាតាមរបៀបរបស់ពួកគេ។

 

៤/. គោរពខ្លួនឯង គោរពអ្នកដទៃ៖ មនុស្សជោគជ័យដឹងពីតម្លៃនៃពេលវេលា ប្រសិនបើពួកគេជ្រើសរើសទាក់ទងជាមួយនរណាម្នាក់ ពួកគេនឹងផ្តល់ការយកចិត្តទុកដាក់ទាំងស្រុងនៅក្នុងទំនាក់ទំនងនោះ។ ការចូលរួមពិតប្រាកដនេះ បង្ហាញពីការគោរពពេលវេលា និងគំនិតរបស់អ្នកដទៃ ហើយវាក៏ឆ្លុះបញ្ចាំងពីការគោពរវិន័យខ្លួនឯងផងដែរ។

 

/. ស្គាល់ព្រំដែនផ្ទាល់ខ្លួន៖ មនុស្សជោគជ័យយល់ និងគោរពព្រំដែនផ្ទាល់ខ្លួន។ ពួកគេដឹងថាមនុស្សគ្រប់រូបមានកន្លែងផ្ទាល់ខ្លួន ទាំងផ្លូវកាយ និងអារម្មណ៍ ហើយពួកគេធានាថាមិនដើរឆ្លងបន្ទាត់នេះឡើយ។

 

យ៉ាងណាមិញ រាល់ឥរិយាបថទាំងអស់ សុទ្ធតែជាកត្តាបង្ហាញថាអ្នកជាមនុស្សបែបណា និងក្លាយទៅជាអ្វីក្នុងថ្ងៃអនាគត ដូច្នេះចូររៀនសង្កេត និងគ្រប់គ្រងខ្លួនឯងឲ្យបាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia