ខំរកស៊ីជាង១៧ឆ្នាំ បុរសថៃម្នាក់ស៊ូកម្ទេ.ចកសិដ្ឋានចិញ្ចឹមក្រពើរបស់ខ្លួនចោល និងពោលពាក្យយ៉ាងឈឺចាប់បំផុត
ធី ស្រីល័ក្ខSEPTEMBER 25 20241 K views

ដោយសារតែទឹកជំនន់និងចង់ការពារហានិភ័យដល់ប្រជាជនថៃ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយរូប ដែលមានឈ្មោះថា Natthapak Khumkad  បានសម្រេចចិត្តសម្លាប់សត្វក្រពើក្នុងកសិដ្ឋានរបស់ខ្លួនចំនួន១២៥ក្បាល ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សពេលទឹកជំនន់ចាប់ផ្តើមឡើង។

 

ជាមួយគ្នានោះដែរ​ ក្រោយពីបានសម្លាប់ក្រពើទាំងអស់ចោលហើយ ម្ចាស់កសិដ្ឋានក៏បានពោលពាក្យទាំងឈឺចាប់ថា “ថ្ងៃនេះខ្ញុំបានសម្រេចចិត្តយកក្រពើដែលខ្ញុំខំចិញ្ចឹមអស់រយៈពេល ១៧ឆ្នាំមកនេះ សម្លាប់ចោលពីកសិដ្ឋានខ្ញុំទាំងអស់ ព្រោះតែព្យុះឆ្នាំនេះហាក់មានសភាពធ្ងន់ធ្ងរពេក ហើយការសម្រេចចិត្តនេះគឺពិតជាពិបាកខ្លាំងណាស់តែសុវត្ថិភាពប្រជាជនថៃគឺសំខាន់ជាង”។

៥

ម្ចាស់កសិដ្ឋានរូបនេះក៏បាននិយាយបន្តដែរថា ផែនការរបស់លោកគឺចង់យកក្រពើដែលខ្លួនចិញ្ចឹមទៅកន្លែងដែលមានសុវត្ថិភាពជាងនេះប៉ុន្តែគ្មានកន្លែងណាដែលអាចមានសុវតិភាពគ្រប់គ្រាន់សម្រាប់សត្វក្រពើមេដើម្បីរស់នៅនោះទេ ព្រោះបច្ចុប្បន្ននេះប្រទេសថៃកំពុងជួបទាំងបញ្ហាបាក់ដីនិងទឹកជំនន់ផងដែរ។

៧

លោក Natthapak បាននិយាយបន្ថែមថា លោកធ្លាប់បានទាក់ទងទៅរដ្ឋាភិបាល ដើម្បីស្វែងរកជម្រកបណ្តោះអាសន្នសម្រាប់សត្វក្រពើនេះ ប៉ុន្តែត្រូវបានច្រានចោល ដោយសារតែក្រពើរបស់លោកមានទំហំធំពេក។

11

សូមជម្រាបថា ក្រោយពីម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះសុខចិត្តសម្លាប់ក្រពើរបស់ខ្លួនឯងចោល គឺទទួលបានការគោរព ស្រលាញ់ពីប្រជាជនថៃយ៉ាងខ្លាំង ព្រោះលោកស៊ូខាតបង់ប្រាក់ចំណូលរបស់ខ្លួនឯងចោល ដើម្បីតែការពារសុខសុវត្ថិភាពរបស់ប្រជាជនថៃផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia