ត្រៀមខ្លួន! មហាសេ.ដ្ឋី៤រូប ព្យាករណ៍ថារឿងធំៗ៣នេះ នឹងកើតឡើងនៅចុងឆ្នាំ២០២៤
Kan DaraSEPTEMBER 2 20249.6 K views

៨ខែ នៃឆ្នាំ២០២៤ បានកន្លងផុតទៅដោយបន្សល់ទុកនូវស្នាកស្នាមឈឺចាប់នៃឱនភាពសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិ។ ខាងក្រោមគឺជារឿងធំៗ៣ អាចនឹងកើតឡើងនាចុងឆ្នាំនេះ ដោយយោងតាមការព្យាករណ៍របស់មហាសេដ្ឋីកំពូលទាំង ៤រូប៖

/. ការកើនឡើងនៃភាពអត់ការងារធ្វើ៖ មហាសេដ្ឋីដូចជា Elon Musk និង Mark Zuckerberg តែងតែពិភាក្សាអំពីថាមពលផ្លាស់ប្តូររបស់ AI។ ពួកគេបានទស្សន៍ទាយថា AI នឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ ការថែទាំសុខភាព និងការកម្សាន្ត។

២/ បម្រែបម្រួលអាកាសធាតុ៖ មហាសេដ្ឋី Bill Gates បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការដោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ ​ក្នុងឆ្នាំ២០២៤ សីតុណ្ហភាព​មានកម្តៅក្តៅ​ជាង​សព្វ​មួយ​ដង​ និង​មិនដែល​ធ្លាប់​ជួប​ក្នុង​ប្រវត្តិសាស្ត្រ​ភព​ផែនដី ខណៈគ្រោះរញ្ជួយដី ទឹកជំនន់ កើតឡើងជាបន្តបន្ទាប់។ លោក Bill Gates បានព្យាករណ៍ថា ការវិនិយោគលើបច្ចេកវិទ្យាបៃតង ការបង្កើតថ្មីក្នុងថាមពលកកើតឡើងវិញ បច្ចេកវិទ្យាចាប់យកកាបូនឌីអុកស៊ីត នឹងមានការកើនឡើង។

៣/. ការផ្លាស់ប្តូរសេដ្ឋកិច្ច និងនិន្នាការសកល៖ មហាសេដ្ឋីដូចជា Ray Dalio បានបង្ហាញការព្រួយបារម្ភអំពី អតិផរណា វិសមភាពប្រាក់ចំណូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកត្រូវបានគេរំពឹងថានឹងត្រូវបានបិទដោយមានការព្យាករណ៍អំពីកំណើនប្រហែល ២.៥% - ៣% ដែលទាបជាងមធ្យមភាគមួយទសវត្សរ៍។ ជាពិសេស សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយកំណើនអាចធ្លាក់ចុះដល់ ១.៥% ឯណោះ។ នេះបើយោងតាម Visual Capitalist។

យ៉ាងណាមិញ ការព្យាករណ៍ខាងលើត្រូវបានឆ្លុះបញ្ជាំងពីផលប្រយោជន៍ផ្ទាល់ខ្លួន ការវិនិយោគ និងផ្នែកជំនាញដែលក្រុមមហាសេដ្ឋីទាំងនោះអាចយល់បានច្បាស់លាស់ប៉ុណ្ណោះ ដោយមិនធានាថាអាចឭកើតឡើងទាំងស្រុងឡើយ។ តែទោះជាយ៉ាងណា អ្នកគួរបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងរ៉ាវដែលនឹងកើតឡើងនាពេលខាងមុន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia