គ្រួសារអភិជន! មកស្គាល់ត្រកូលអ្នកមា.នបំផុតទាំង៥ នៅអាស៊ី ខណៈថៃឈរលំដាប់ទី៤
Kan DaraSEPTEMBER 28 20245.1 K views

ទ្វីបអាស៊ី មានផ្ទៃដីធំបំផុតលើលោក រីឯចំនួនប្រជាជនក៏ច្រើនលើសលុប បើធៀបនឹងទ្វីបដទៃទៀត ខណៈចំនួនមហាសេដ្ឋីក៏មានរាប់រយនាក់ដូចគ្នា។ ខាងក្រោមនេះគឺជាត្រកូលអភិជនទាំង០៥ មានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ី ផ្អែកតាមរបាយការណ៍ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤៖

១/. គ្រួសារ Ambani

P

 

លោក Dhirubhai Ambani ​ឪពុក​របស់​លោក Mukesh និង​លោក​ Anil គឺជា​ស្ថាបនិក​ដំបូង​គេ​នៃ​ក្រុម​ហ៊ុនប្រេងនិងឧស្ម័ន Reliance Group ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា។ បច្ចុប្បន្នត្រកូល Ambani មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៤.៨ពាន់លានដុល្លារ និងឈរឈ្មោះលំដាប់លេខរៀងទី១ ក្នុងបញ្ជី។

 

/. គ្រួសារ Lee (Byung-Chull)

 

Pl

 

ក្នុងឆ្នាំ១៩៣៨ លោក Lee Byung-chul បានបង្កើត​ក្រុម​ហ៊ុន​ Samsung ដែល​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ និង​ត្រី​។ លោក​ចាប់​ផ្ដើមបោះជំហាន​រក​ស៊ី​ក្នុង​វិស័យ​អេឡិច​ត្រូនិក​ក្នុង​ឆ្នាំ​១៩៦៩ ដោយ​បង្កើត​ក្រុមហ៊ុន Samsung Electronics មានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នត្រកូល Lee មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០.៨ពាន់លានដុល្លារ និងឈរឈ្មោះលំដាប់លេខរៀងទី២ ក្នុងបញ្ជី។

 

៣/. គ្រួសារ Kwok

 

Pll

 

លោក Kwok Tak-seng ដែល​ត្រូវជា​ឪពុក​របស់​លោក Walter, Thomas និង Raymond គឺជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ Sun Hung Kai Properties បង្កើតឡើងក្នុងឆ្នាំ១៩៦៣ មានស្នាក់ការនៅទីក្រុងហុងកុង ប្រទេសចិន។ បច្ចុប្បន្នត្រកូល Kwok មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០.៤ពាន់លានដុល្លារ និងឈរឈ្មោះលំដាប់លេខរៀងទី៣ ក្នុងបញ្ជី។

 

/. គ្រួសារ Chearavanont

 

Mm

 

ក្រោយត្រឡប់មកពីប្រទេសចិនវិញ លោក Chia Ek Chor រួមជាមួយនឹងកូនប្រុសច្បងឈ្មោះ Choncharoen Chiaravanont បានបើកហាងលក់គ្រាប់ពូជដែលនាំចូលពីប្រទេសចិនដល់កសិករថៃនៅឆ្នាំ១៩២១ និងបានពង្រីកការរកស៊ីជាបន្តបន្ទាប់រហូតអាចបង្កើតក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងបសុសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។ បច្ចុប្បន្នត្រកូល Chearavanont មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦.៦ពាន់លានដុល្លារ និងឈរឈ្មោះលំដាប់លេខរៀងទី៤ ក្នុងបញ្ជី។

 

៥/. គ្រួសារ R. Budi & Michael Hartono

 

Oo

 

ត្រកូល R. Budi & Michael Hartono នៅ​តែ​​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី។ ពួកគេ​មាន​ទ្រព្យ​សម្បត្តិ​សរុប ៣២​ពាន់លាន​ដុល្លារ ដែល​ទទួល​បាន​មក​ពី​វិស័យ​ធនាគារ និង​ការ​វិនិយោគ​ថ្នាំជក់ ហើយបច្ចុប្បន្នកំពុងឈរឈ្មោះលំដាប់លេខរៀងទី៥ ក្នុងបញ្ជីគ្រួសារមានជាងគេបំផុតនៅអាស៊ី៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia