ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ2024
Bunthoeun KoemJUNE 28 2024

កាលពីថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ដែលលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានផ្តល់នូវពានរង្វាន់មាស Monde Selection ឆ្នាំ2024 នាទីក្រុងវីយ៉ែន សាធារណរដ្ឋអូទ្រីស។ ការផ្តល់ជូននិងនិតីវិធីពិនិត្យវិនិច្ឆ័យដ៏ស្វិតស្វាញនេះ ប្រព្រឹត្តិស្របទៅតាមស្ដង់ដាប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក បន្ទាប់ពីផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយនេះទើបតែបានចាប់ផ្ដើមបោះជំហាននៅលើទីផ្សារត្រឹមតែរយៈពេលប្រាំបីខែប៉ុណ្ណោះនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះសរបញ្ជាក់ឲ្យឃើញពីគុណភាពដ៏ប្រណិតល្អអស្ចារ្យ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាពកម្រិតខ្ពស់បំផុតនៅក្នុងសង្វាក់ផលិតកម្ម រសជាតិដ៏ឆ្ងាញ់ពិសា និងប្រសិទ្ធភាពរបស់ផលិតផល។

202

ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram)  សម្បូរទៅដោយគ្រឿងផ្សុំពិសេសៗជាច្រើនមុខដូចជាវីតាមីន B3, B5, B6, និង B12 ព្រមទាំងមានជីងកូ ប៊ីឡូបា (Ginkgo Biloba) ដែលល្អបំផុតក្នុងការជំនួយដល់សមត្ថភាពមុខងារខួរក្បាលផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង Powaram បង្កើនថាមពល ជំនួយខួរក្បាលអារម្មណ៏ស្រស់ស្រាយ និងជំនួយស្មារតីដើម្បីទទួលយកអានុភាពឆ្ពោះទៅជោគជ័យ។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេមសន្យាថានឹងបន្តការអភិវឌ្ឈទាំងគុណភាពនិងរសជាតិឱ្យកាន់តែល្អបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈកម្រិតស្តង់ដាពិភពលោកជូនប្រជាជនកម្ពុជា។ នេះជាផេកហ្វេសប៊ុកផ្លូវការ៖ Powaram

203

205

206

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia