អ្នកឧកញ៉ា ហុង ពីវ បង្ហាញចំនួនទឹកប្រាក់ និងផ្ទះដែលបុរី ពិភពថ្មី បានទិញពីអតិថិជនមកវិញ
Bunthoeun KoemMAY 19 2025329 views

គិតចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ១ខែ ក្រុមហ៊ុនបុរី ពិភពថ្មី បានទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣ ៥៧១ ផ្ទះ និង បានចំណាយទឹកប្រាក់អស់ចំនួន ៣៨ ៤៥០ ០០ ដុល្លារ (សាមសិបប្រាំប៊ីលានសែសិបប្រាំម៉ឺន ដុល្លារ)។ នេះបើយោងតាមប្រកាសរបស់ក្រុមហ៊ុន និងបានចេញផ្សាយដោយអ្នកឧកញ៉ា ហុង ពីវ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

51218509 804882636544710 3194898293138128896 N

នៅក្នុងសេចក្ដីប្រកាសដដែលនេះក៏បានបញ្ជាក់ដែរថា ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកលពុំទាន់ល្អនៅឡើយ ធ្វើអោយក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌដូចខាងក្រោម៖

១-កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ

ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ ។

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ

 

ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែង ជាមួយប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់ មិនអាចលើសពី ៧ ០០០ ដុល្លារ (ប្រាំពីរពាន់ ដុល្លារ) ។ ករណីប្រាក់នៅសល់ក្រោយទូទាត់លើសពី ៧ ០០០ ដុល្លារ ក្រុមហ៊ុនទទួលទិញវិញ ត្រឹម ៧ ០០០ ដុល្លារ។

តាមការបញ្ជាក់លក្ខខណ្ឌនេះគឺ សម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Fb28e4c0 Ef4a 48e8 Abf4 4d749cb0da27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia