មន្ទីរពេទ្យឯកជនឈានមុខគេពីរ ចាប់ដៃគ្នាបង្កើនសេវាកកម្ម និងផ្តល់បទពិសោធន៍ថ្មីជូនអ្នកជំងឺ

ភ្នំពេញ ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025 - មន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យអឃីត បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការអំពីកិច្ចសហប្រតិបត្តិការ នូវភាពជាដៃគូក្នុងគោលបំណងពង្រឹងនិងបង្កើនសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

2

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យអឃីតនេះ មានការចូលរួមពីគណៈធិបតី ដោយលោកវេជ្ជបណ្ឌិត Gareth Shalley ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និងលោក Emerson M. Mar ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត!
4

លោកវេជ្ជបណ្ឌិត Gareth Shalley បានមានប្រសាសន៍ថា "ការប្រកាសនៅក្នុងថ្ងៃនេះជាសក្ខីភាពមួយចំពោះបេសកកម្មរួមគ្នារបស់មន្ទីរពេទ្យទាំងពីរ។ តាមរយៈការចាប់ដៃគ្នាជាមួយ មន្ទីរពេទ្យអឃីត នេះគឺជាការបើកទំព័រថ្មីដ៏សំខាន់មួយសម្រាប់មន្ទីរពេទ្យទាំងពីរផងដែរ"។

5

លោកប្រធាននាយកប្រតិបត្តិ​ Emerson M. Mar ក៏បានបន្ថែមថា “ជាមួយភាពជាដៃគូនេះ យើងកំពុងតែរួមគ្នាបង្កើននូវភាពខ្លាំងរបស់យើង ជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដើម្បីនាំយកសេវាកម្មថែទាំយ៉ាងទូលំទូលាយ និងឈានមុខគេជូនដល់អ្នកជំងឺ។ លោកបានបន្តថា "យើងរួមគ្នា ដើម្បីពង្រឹង សេវាវេជ្ជសាស្រ្ដអោយឈានទៅរកកម្រិតខ្ពស់ ហើយយើងក៏ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អទៅវិញទៅមក - ដើម្បីបង្កើន ភាពងាយស្រួល ជូនដល់អតិថិជនគ្រប់រូប។"

6

ក្នុងនោះផងដែរ ដើម្បីអបអរសាទរនូវកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យទាំងពីរ ក៏បានដាក់លក់ជាផ្លូវការនូវ កាតសមាជិក ដោយកាត​សមាជិកនោះ មាន​ពីរប្រភេទ គឺ ផ្លាទីនីម និង​ប្រាក់។ គ្រប់ប្រភេទនីមួយៗ ផ្តល់នូវអត្ថប្រយោជន៍ពិសេស ដែលអាចប្រើប្រាស់បានទាំងនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យអឃីត រួមទាំងអត្ថប្រយោជន៍នានាពីដៃគូជាច្រើនទៀតផងដែរ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់:

០៨១​ ៨១១ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩ (មន្ទីរពេទ្យអន្តរជាតិ អរៀនដា)

០១២​ ៣២២ ០២៥ / ០៨៦ ៩៩៩ ៥២៨ / ០៩៨ ៩៤១ ៧៥៨ (មន្ទីរពេទ្យ អឃីត)

9783

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia