កុំទុកលុយចោល! ១ខែសល់១០០ដុ.ល្លារ អាចធ្វើរឿង៥នេះ អ្នកកាន់តែរីកចម្រើន លុយកាន់តែកើន
Toeuy HongJUNE 8 202440.4 K views

ការចាត់ចែងលុយវិនិយោគប្រចាំខែគឺជារឿងសំខាន់អ្នកដែលគួរគិតគូធ្វើបើចង់ឲ្យខ្លួនឯងសល់លុយកាន់តែច្រើនហើយអនាគត សល់ទ្រព្យសល់លុយ។ ជាពិសេសកាលណាអ្នកចេះចាត់ចែងលុយវិនិយោគមានន័យថាអ្នកមានផែនច្បាស់ជាមួយដែលអ្នករកបានហើយប្រើវាឲ្យមានប្រសិទ្ធភាបប្រើវាឲ្យចំណេញ។

ខាងក្រោមនេះគឺជារឿងរបស់មួយចំនួនដែលអ្នកអាចចាត់ចែងលុយយកទៅវិនិយោគប្រចាំខែបាន៖

. សន្សំ

ការសន្សំក៏ចាត់ទុកជាការវិនិយោគដែរព្រោះលុយរបស់អ្នកកើនតាមរយៈការប្រាក់។ អ្នកអាចដាក់ប្រាក់សន្សំនៅធនាគរដែលផ្ដល់ការប្រាក់ខ្ពស់និងទុកចិត្ត។ ចូរសន្សំដោយមានគោលដៅច្បាស់ដើម្បីឲ្យអ្នកមានទឹកចិត្តក្នុងការសន្សំដូចជាសន្សំទុកជាដើមទុនក្នុងការចេញរកស៊ីឬវិនិយោគឬសន្សំទុកការពារពេលមានអាសន្នជាដើម។ ត្រូវចាំថាការសន្សំគឺជាចំណុចចាប់ផ្ដើមរបស់អ្នកមាន

. ការអភិវឌ្ឍនខ្លួន

ការចំណាយលុយប្រចាំខែដើម្បីរៀនចំណេះជំនាញគឺជាការវិនិយោគក៏ល្អបំផុតដែលគេហៅថាការវិនិយោគលើខ្លួនឯង។ ការវិនិយោគលើខ្លួនឯងជានិយាយជារួមគឺជួយបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននិងអនាគត។ ឧទាហរណ៍បើសាភាអង់គ្លេសអ្នកនៅមានកម្រិត អ្នកអាចចាយលុយនិងពេលវេលាទៅរៀនអង់គ្លេសដើម្បីដុសខាត់ជំនាញភាសាអង់គ្លេសឲ្យខ្លាំងមានឱកាសរកចំណូលបានថែមទៀត។

. ទិញសៀវភៅអាន

មនុស្សដែលគិតពីការអភិវឌ្ឍនខ្លួនតែងតែមានកញ្ចប់លុយសម្រាប់ទិញសៀវភៅអានប្រចាំខែ។ ការអានសៀវភៅពិតជាជៈឥទ្ធិពលទៅលើផ្នត់គំនិតរបស់មនុស្ស ពោលគឺកាលណាអ្នកអានសៀវភៅបានច្រើនធ្វើឲ្យគំនិតអ្នកបើកទូលាយ មានចំណេះដឹងថ្មីៗ ការគិតផ្លាស់ប្ដូរទៅរកភាពរីកចម្រើន។

. ចូលរួមវគ្គបណ្ដុះបណ្ដាល

 ត្រូវចាំថាជំនាញដែលអ្នកមាននៅថ្ងៃនេះមិនប្រាកដថាអាចប្រើប្រាស់រកលុយបាននៅពេលអនាគតនោះទេ។ ដូច្នេះអ្នកគួរចាយពេលវេលាលុយកាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញថ្មីៗដើម្បីរៀនសូត្រនូវជំនាញថ្មីស្របទៅតាមការវិវត្តន៍របស់សង្គមពិភពលោក។ ជាក់ស្ដែងបច្ចុប្បន្នសម័យសេដ្ឋកិច្ចឌីជីថល បើអ្នកជាអ្នកលក់ដូររកស៊ី អ្នកគួរចូលរៀនវគ្គខ្លីរៀនពីជំនាញធ្វើទីផ្សារតាមបែបឌីជីថល។  

. វិនិយោគលើផ្សារហ៊ុន

 បើសល់លុយប្រចាំខែ តែមិនដឹងយកធ្វើអី ផ្សារហ៊ុនគឺជាកន្លែងដ៏សក្តសមបំផុតដែលអ្នកអាចចាត់ចែងលុយមកវិនិយោគភាគហ៊ុនប្រចាំខែបាន។ ផ្សារភាគហ៊ុនប្រទេសយើងមានឈ្មោះថា ផ្សារមូលបត្រកម្ពុជា ដែលប្រជាជនទូទៅ ទោះជាចំណូលទាបកម្រិតណាក៏វិនិយោគបានដែរហើយក៏មិនចាំបាច់ដេកភ័យខ្លាចចាញ់បោកគេទេ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីលុយត្រឹម២ម៉ឺនរៀលក៏បាន លុយ៤ម៉ឺនរៀលក៏បានឬច្រើនជាងនេះក៏បានទៅតាមលទ្ធភាពរបស់បងប្អូន។

Aa

 អ្នកអាចដាក់ផែនការវិនិយោគហ៊ុនប្រចាំខែក៏បាន។ ឧទាហរណ៍អ្នកអាចចាត់ចែងលុយ៥០ដុល្លារវិនិយោគទិញហ៊ុនប្រចាំខែហើយទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរឹងមាំរកស៊ីចំណេញរាល់ឆ្នាំនិងឈរជើងលើទីផ្សារខ្លាំង។

បងប្អូនអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីបង្កើតចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃឃើញចំណេញលក់យកប្រាក់ចំណេញនិងបានចំណូលពីភាគលាភផងដែរ។

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនខ្មែរយើងភាគច្រើន។ ដូច្នេះបើចង់ដឹងផ្លូវពីការវិនិយោគលើផ្សារហ៊ុនកាន់តែច្បាស់អាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia