ខេត្ដសំណាង! ស្ងាត់ៗខេត្ដពោធិ៍សាត់ទទួលបានគម្រោងធំ ២ ដែលត្រៀមបើកការដ្ឋានសាងសង់ឆាប់ៗនេះ
Bunthoeun KoemJUNE 28 2024895 views

ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដពោធិ៍សាត់ ខណៈខេត្ដនៅភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះទទួលបានគម្រោងធំចំនួន ២ និងត្រៀមបើកការដ្ឋានសាងសង់បន្ដបន្ទាប់គ្នានាពេលនាពេលឆាប់ៗខាងមុខផងដែរ។ សម្រាប់គម្រោងថ្មីទាំងពីរនោះរួមមាន៖

១. រោងចក្រ Minebea

ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន ផលិតម៉ូទ័រគ្រប់ប្រភេទ បានសម្រេចជ្រើសយកខេត្ដពោធិ៍សាត់ក្នុងការសាងសង់រោងចក្រទី២ របស់ខ្លួន។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដ រោងចក្រទី២ របស់ក្រុមហ៊ុន Minebea នេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ លើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់និងបង្កើតឱកាសការងាររាប់ពាន់កន្លែង។

សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ-Minebea បានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក និងបានកំពុងបង្កើតឱការងារជូនពលរដ្ឋកម្ពុជាជិត ៧ ពាន់នាក់។

7b99338a 43f9 498e 9352 E012f4d6e998

២. ពហុគីឡដ្ឋានសម្ដេចតេជោក្រគរ

ក្រៅពីគម្រោងរោងចក្រក្រុមហ៊ុន Minebea នៅដើមខែកក្ដដា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្ដក៏មានគម្រោងសាងសង់ «ពហុកីឡដ្ឋានសម្ដេចតេជោក្រគរ» ដែលជាពហុកីឡដ្ឋានអន្ដរជាតិ មានទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ២៥ ហិកតា ដែលរួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត៕

Fn 2024 06 27 18 21 53 0 (1).jpg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia