ចេញ-ចូលភ្នំពេញត្រូវដឹង! ថ្ងៃទី១៧ មិថុនា កំណាត់ផ្លូវ ៦០ ម៉ែត្រ និងផ្លូវជាតិលេខ២ នឹងបិទចរាចរយានជំនិះគ្រប់ប្រភេទ
Bunthoeun KoemJUNE 14 202424.4 K views

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងធ្វើការបិទចរាចរណ៍យានជំនិះ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង និងកំណាត់មហាវិថីសម្តេចតេជោ ហ៊ុនសែន ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០០:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៣:០០នាទីរសៀល។

083c9175 6bd3 4527 A87d C098dc2d221a

យោងតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការខេត្ដ នៅថ្ងៃទី១៤ ខែមិថុនា នេះបានឲ្យដឹងថា ការបិទចរាចរណ៍ខាងលើធ្វើឡើងដើម្បីរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ២ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ក្នុងនោះដែរ សម្រាប់យានជំនិះគ្រប់ប្រភេទដែលមានបំណងធ្វើដំណើរទៅមកតាមទីតាំងដែលបានជម្រាប ជូនខាងលើ សូមមេត្តាធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវជាតិលេខ២១ ដោយក្ដីអនុគ្រោះ៕

441884511 425598510364106 730201221428156385 N

448434477 858213619665681 5918604601665738301 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia