ស្រ្តីវ័យខ្ទង់៣០ឆ្នាំដោះបំណុល១០ម៉ឺន$ ប្រាប់ពីជំហានធំៗ៣ដែលធ្វើឲ្យអ្នកសន្សំលុយបានកាន់តែច្រើន
Toeuy HongJULY 24 2024538 views

បើនិយាយពីរឿងលុយកាក់នេះ មនុស្សភាគច្រើនចេះរកលុយតែមិនចេះចាត់ចែងទុកដាក់លុយឲ្យមានប្រសិទ្ធភាព។ ហេតុនេះហើយទើបមនុស្សមួយចំនួនរកលុយបានមែនប៉ុន្ដែនៅតែជួបបញ្ហាលុយកាក់ដូចជាខ្វះខាតលុយនិងជំពាក់បំណុលគេជាដើម។

ទាក់ទងនឹងរឿងលុយកាក់នេះដែរ លោកស្រី Melissa-Jean Baptiste អ្នកនិពន្ធសៀវភៅដែលធ្លាប់ជំពាក់បំណុលកម្ចីសិក្សាប្រមាណ១០ម៉ឺនដុល្លារបានបង្ហើបពីជំហានធំៗចំនួន៣ដែលធ្វើឲ្យអ្នកកាន់តែសន្សំលុយបានច្រើន។

. បែងចែកកុងធនាគារដាក់លុយ

 លោកស្រីបានលើកឡើងថាបើអ្នកចង់ចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ចាយលុយរបស់អ្នកនោះអ្នកគួរតែមានកុងធនាគារចំនួន៣ដូចជា កុងសម្រាប់ចំណាយប្រចាំថ្ងៃ កុងសន្សំបម្រុងទុកពេលមានអាសន្ននិងកុងសន្សំសម្រាប់ទុកសម្រាប់ទិញរបស់អ្វីមួយនាពេលអនាគត។ លោកស្រីបានឲ្យដឹងថាការបែងចែកកុងបែបនេះធ្វើឲ្យអ្នកចាត់ចែងលុយមានប្រសិទ្ធភាភនិងសល់លុយកាន់តែច្រើន។

. ដកសន្សំមុនចំណាយ

ត្រង់នេះលោកស្រីបានបញ្ជាក់ថាអ្នកគួរតែមានកុងសន្សំដោយស្វ័យប្រវត្តិដោយរាល់ពេលអ្នកទទួលបានប្រាក់ខែនោះលុយមួយផ្នែកនៃប្រាក់ខែនឹងត្រូវបានវេរចូលទៅកុងសន្សំដោយស្វ័យប្រវត្តិ។ ការរៀបចំកុងបែបនេះធ្វើឲ្យអ្នកអាចសន្សំរាល់ខែហើយដកសន្សំមុនចំណាយជានិច្ច។ ហើយជាលទ្ធផលធ្វើឲ្យអ្នកសល់លុយហើយលុយដែលសល់នេះអ្នកអាចទុកជាទុនរកស៊ីនិងវិនិយោគកសាងទ្រព្យសម្បត្តិបាន។

. បង្កើនការសន្សំទៅតាមរយៈពេល

នៅពេលដែលអ្នកបានរៀបចំកុងសន្សំដោយស្វ័យប្រវត្តិនិងអាចបង្កើតទម្លាប់សន្សំបានហើយនោះ អ្នកអាចចាប់ផ្ដើមបង្កើនការសន្សំបន្តិចម្ដងៗដែលធ្វើឲ្យអ្នកងាយនឹងសម្រេចគោលដៅដូចជាគោលដៅរកស៊ីឬវិនិយោគឬគោលដៅទិញផ្ទះជាដើម។

ការសន្សំគឺពិតជាសំខាន់ណាស់ព្រោះកាលណាអ្នកសន្សំលុយ អ្នកនឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុពោលគឺពេលជួបបញ្ហាអីត្រូវការលុយដោះស្រាយ អ្នកតែងតែមានលុយនៅក្នុងដៃជានិច្ចដើម្បីដោះស្រាយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia