កុំពិបាកសួរគេ! មកដឹងពីលក្ខខណ្ឌដែលត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងចំ.នួនដែលត្រូវបង់
ធី ស្រីល័ក្ខOCTOBER 18 202475 views

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំហើយពន្ធនេះប្រមូលចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត (លើសពី១៥០ សេះ) ទាំងផ្លូវទន្លេ និងសមុទ្រពន្ធនេះ គឺជាពន្ធផ្ទាល់ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។

 

ជាមួយគ្នានោះដែរ ខាងក្រោមនេះគឺជាអត្រាពន្ធ មូលដ្ឋានគិតពន្ធ​ និងការគណនាប្រាក់ពន្ធ៖
           

អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដូចខាងក្រោម៖


          ក- រថយន្តទេសចរណ៍ (គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង)
          ខ-  រថយន្តដឹកទំនិញ (គិតតាមទម្ងន់សរុប)
          គ-  រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប)
          ឃ-  ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង (ត្រូវបង់ពន្ធរួមគ្នាគិតតាមទម្ងន់សរុប)
          ង-  រថយន្តដឹកអ្នកដំណើរ​ (គិតតាមឆ្នាំផលិត និងចំនួនកៅអី)
          ច-   ជលយាន ឬជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុប ឬគិតតាមប្រវែងបណ្តោយ ឬគិតតាមកម្លាំងសេះ)
          ឆ-  យានឬយានយន្តកែច្នៃ (គិតតាមចំនួនភ្លៅ និងកង់)។

ឧទាហរណ៍៖ រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរ  រថយន្តដឹកទំនិញ /ជលយាន
            ក- រថយន្តទេសចរណ៍ ម៉ាក LEXUS RX 330 មានទំហំស៊ីឡាំង ៣៣០០ CC ឆ្នាំផលិត ២០០៤ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០,០០០ រៀល
           ខ- រថយន្តដឹកអ្នកដំណើរ ម៉ាក HYUNDAI STAREX មានចំនួនកៅអី ១២ កៅអី ឆ្នាំផលិត ២០១០ ប្រាក់ពន្ធត្រូវបង់ចំនួន ១៥០,០០០ រៀល
           គ- រថយន្តដឹកទំនិញ ម៉ាក HYUNDAI មានទម្ងន់ផ្ទុកសរុប ២៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល
           ឃ- ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង​ ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល
           ង- កប៉ាល់ផ្ទុកទំនិញ លើលពី ២,០០០​ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ១ ២០០ ០០០ រៀល។

27

គួរបញ្ជាក់ថា ដើម្បីងាយស្រួលក្នុងការគណនាប្រាក់ពន្ធ អ្នកជាប់ពន្ធអាចទាញយកនូវកម្មវិធីតាមទូរស័ព្ទ តាមរយៈតំណភ្ជាប់ខាងក្រោម៖ សម្រាប់ Playstore :  Cambodia Road Tax,សម្រាប់ Appstore : Cambodia Road Tax ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia