ដំឡើងប្រាក់ឈ្នួល! នេះជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥
Kan DaraOCTOBER 18 20241.8 K views

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ នឹងត្រូវដំឡើងពី ២០៤ដុល្លារ ទៅ ២០៨ដុល្លា សម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

 

ការដំឡើងប្រាក់ឈ្នួលនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបោះឆ្នោតដំឡើង ២ដុល្លារ និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចដំឡើងបន្ថែម ២ដុល្លារ ទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។

 

គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ១៥លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៨ដុល្លារ និង ២១៤ដុល្លារ ខណៈតំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន ២០៦ដុល្លារ ជាតួលេខចុងក្រោយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia