K Mall ប្រកាសបើកទីតាំងពង្រីកថ្មី ដើម្បីបង្កើនបទពិសោធន៍ទិញទំនិញកាន់តែប្រសើរជាងមុន
Daneth MechOCTOBER 18 2024

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ 2024 នេះ។ ការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យរំភើបមួយនេះមានគោលបំណងដើម្បីបង្កើននូវបទពិសោធន៍ទិញទំនិញកាន់​តែប្រសើរជាងមុន ដោយបង្កើតឱ្យមានទីតាំងហាងនិងកន្លែងកម្សាន្តសាធារណៈថ្មីៗបន្ថែមទៀតក្នុងការផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។
ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ 2024

Photo 2024 10 18 12 51 28

ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវប្រមាណ 6,300​ នាក់ ជារៀងរាល់ថ្ងៃ

សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ 6,300 នាក់ជារៀងរាល់ថ្ងៃ មានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង 300 គ្រឿង និងម៉ូតូចំនួន 700 គ្រឿង ដែលបាននេងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, កីឡដ្ឋានបាល់ទាត់ AIA និងផ្ទះអាជីវកម្មចន្ទគីរី។

Photo 2024 10 18 12 51 52

ផ្សារទំនើប ខេ ម៉ល បាន​ក្លាយ​ជា​គោលដៅពិសាអាហារ​ដែល​មាន​​ហាងល្បីៗជាង 43

ផ្សារទំនើប ខេ ម៉ល វេង ស្រេង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សហគមន៍ជុំវិញតំបន់ដែលមានអ្នករស់នៅជាង 500,000 នាក់ និងជាគោលដៅជួបជុំគ្រួសារ និង​មិត្តភក្តិពិសាអាហារដ៏ល្អបំផុតជាមួយហាងល្បីៗជាង 43 រួមមាន ហាងកាហ្វេ BROWN, The Pizza Company, Marugame Udon, ភោជនីយដ្ឋានថៃ Kai Zaab, Kungfu Kitchen, KaiXin, រោងភាពយន្ត Legend, Master Suki Soup និងហាងទំនិញផ្សេងៗជាច្រើនទៀត។

Photo 2024 10 18 12 51 34

ការពង្រីកទីតាំងចំណតរថយន្តថ្មីនៅតាម​បណ្តោយផ្លូវផ្សារទំនើប ខេ ម៉ល វេង ស្រេង

បន្ថែមពីលើទីតាំងពង្រីកបន្ថែមថ្មីនេះ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ក៏គ្រោងនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដោយបង្កើតឱ្យមានកន្លែងចតរថយន្តតាមដងផ្លូវថ្មីផងដែរ។

ផ្សារទំនើប ខេ ម៉ល វេង ស្រេង គ្រោងនឹងសម្ពោធទីតាំងពង្រីកថ្មីនាចុងឆ្នាំ 2024 ដោយនឹងត្រូវបានរួមបញ្ចូលយ៉ាងរលូនជាមួយទីតាំងបច្ចុប្បន្ន ដើម្បីផ្តល់នូវបទពិសោធន៍ជួបជុំពិសេសសម្រាប់មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារ។

ទទួលយកឱកាសពិសេសនេះ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នកដំបូងគេនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ថ្ងៃនេះ!  ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់វេងស្រេង ត្រឹមតែ 5 នាទីពីផ្លូវបំបែកស្ទឹងមានជ័យ 10 នាទីពីស្ពានអាកាសចោមចៅ និង 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ខេ ម៉ល វេង ស្រេង និងគម្រោងទីតាំងពង្រីកបន្ថែមនេះ សូមទាក់ទងក្រុមការងារតាមរយៈ៖ 099 888 596 ឬ E-mail: leasing@kmall.com.kh ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអឺបេនលែន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia