ចង់ទិញផ្ទះបង់រំលស់ត្រូវដឹង! អ្នកជំនាញថាទិញផ្ទះត្រូវសួរខ្លួន៣សំណួរ បើមិនចង់វេទនាអំឡុងពេលបង់រំលស់
Toeuy HongJANUARY 13 202579 views

ពេលមានគ្រួសារអ្នកណាៗក៏ចង់បានផ្ទះមួយរស់នៅផ្ទាល់ខ្លួនដែរព្រោះផ្ទះគឺជាជម្រកដ៏កក់ក្ដៅសម្រាប់ក្រុមគ្រួសារ។ យ៉ាងណាមិញការទិញផ្ទះគឺជាការចំណាយលុយដ៏ច្រើនបំផុតនៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះមុននឹងសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសិក្សាលើរឿងមួយចំនួនជាមុនសិន។

 

ទាក់ទងនឹងការទិញផ្ទះនេះដែរលោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុដ៏ល្អម្នាក់របស់សហរដ្ឋអាមេរិកបានណែនាំថាមុននឹងទិញផ្ទះ អ្នកគួរសួរសំណួរទៅកាន់ខ្លួនឯងនៅនូវ៣សំណួរដូចខាងក្រោមនេះ៖

 

១. តើខ្ញុំអស់បំណុលពីខ្លួនហើយឬនៅ?

២. តើខ្ញុំមានលុយសន្សំបម្រុងទុកពេលមានអាសន្នសម្រាប់ចំណាយក្នុងការរស់នៅពី៣ខែទៅ៦ខែហើយឬនៅ?

៣. តើខ្ញុំមានប្រាក់កក់សម្រាប់ការទិញផ្ទះពី១០%ទៅ២០%នៃតម្លៃផ្ទះហើយឬនៅ?

 

 លោកDave Ramsey បានលើកឡើងថាបើអ្នកអាចឆ្លើយនូវសំណួរទាំង៣នេះបាននោះមានន័យអ្នកអាចរួចរាល់ក្នុងការទិញផ្ទះដោយសុវត្ថិភាពនិងមិនរងសម្ពាធរឿងលុយកាក់ឡើយពេលទិញផ្ទះបង់រំលស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia