សាងសង់ក្នុងខែតែមួយ! គម្រោងធំៗ ៣ តម្លៃជាង ១ ពាន់លាន$នឹងត្រូវបើកការដ្ឋានសាងសង់ព្រមគ្នា ក្នុងខែមិថុនា
Bunthoeun KoemMAY 30 20237.6 K views

ក្នុងនាមជាប្រទេសដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជារឿងសំខាន់មែនទែន ខណៈបច្ចុប្បន្នវិស័យនេះក៏ត្រូវបានរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំង ដើម្បីកសាងប្រទេសឲ្យមានភាពរីកចម្រើន និងទាកទាញអ្នកវិនិយោគ។ ជាក់ស្ដែងក្នុងខែមិថុនា ខាងមុខនេះនឹងមានគម្រោងធំៗចំនួន៣ នឹងបើកការដ្ឋានសាងសង់បន្តកន្ទុយគ្នានៅក្នុងខែតែមួយនេះផងដែរ។

យោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន ពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នា២០២៣ បានឱ្យដឹងថា ចំពោះផ្លូវដែលបើកការរដ្ឋានសាងសង់ក្នុងខែមួយរួមមាន៖ ផ្លូវលឿនលឿនភ្នំពេញ-បាវិត,​ ផ្លូវលេខ៣១២ និងផ្លូវលេខ២៣ ។

350100865 774856277432489 5759443699146465815 N

ថ្លែងនៅក្នុងពិធីខាងលើឯកឧត្តមបានមានប្រសាសន៏យ៉ាងដូច្នេះថា ​ យើត្រៀមបើការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ( ភ្នំពេញ-បាវិត) នៅថ្ងៃទី៧ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការដ្ឋានថ្ងៃទី៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាដំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋានផ្លូវលេខ៣១២

ឯឧត្តមទេសរដ្ឋាមន្រ្តី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវមួយទៀតផ្លូវលេខ២៣ ពីស្រុកកោះធំ ឃុំលើកដែក ទៅស្រុកលើកដែក ខេត្តកណ្ដាល

គួររំលឹកផងដែរថា ផ្លូវល្បឿនលឿភ្នំពេក-បាវិតនេះ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ដោយចាំតែថ្ងៃបើកការដ្ឋានសាងសង់ប៉ុណ្ណោះ ខណៈផ្លូវនេះមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវល្បឿនលឿននឹងទទួលការសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ខណៈការសាងសង់អាចបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។​

ដោយឡែកផ្លូវចំពោះកំណាត់ផ្លូវលេខ៣១២ វិញគឺមានប្រវែងសរុប ២៨,៣៧ គីឡូម៉ែត្រ  មានទីតាំងស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលតភ្ជាប់ពី សំរោង-ករគោ ទៅ ព្រំប្រទល់កម្ពុជា-វៀតណាម។ គម្រោងនេះសាងសង់ឡើងក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រីឯផ្លូវលេខ២៣ គឺជា​ផ្លូវ​ថ្មី​តភ្ជាប់ពី​ឃុំលើក​ដែក​ស្រុក​កោះ​ធំ ទៅ​ស្រុក​លើក​ដែកខេត្តកណ្តាល។ ផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១នោះទេ៕​

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia