ត្រៀម CV ! ស្អែកនេះក្រុមហ៊ុនធំៗ ៣ នៅខ្មែរ នឹងជ្រើ.សរើសបុគ្គលិកជាច្រើននាក់នៅកន្លែងតែមួយ ដា.ក់ភ្លាមសម្ភាសន៍ភ្លាម
Sambat SokhlangJANUARY 10 20243.7 K views

ត្រូវប៉ាន់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ព្រោះនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះ មានក្រុមហ៊ុនធំៗ ចំនួន ៣ នឹងជ្រើសរើសបុគ្គលិកជាច្រើននាក់ដើម្បីចូលបម្រើការងារនៅក្រុមហ៊ុនរបស់ខ្លួន ដែលរួមមាន៖ CBS (CTN, CNC, MYTV  ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ។

 

417181557 681092660868762 8491717337965715010 N

 

ដោយការជ្រើសរើសនេះនឹងប្រព្រឹត្តិទៅនៅ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ហេតុដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅក្នុងក្រុមហ៊ុនទាំង ៣ ខាងលើកុំភ្លេចចូលរួមដាក់ពាក្យដើម្បីទទួលបានឱកាសការងារល្អៗទាំងអស់គ្នា។

 

សម្រាប់ព័ត៌មានលម្អិតផ្សេងៗបងប្អូនអាចធ្វើការទំនាក់ទំនងលម្អិតតាមរយៈលេខទំនាក់ទំនង 077 232378 / 016 786655(Telegram) ឬតាមរយៈហ្វេសប៊ុកផេក ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ៕

 

415041373 675226514788710 5342171620416584233 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia