សិក្សាចប់ហើយ! មកដឹងចំណុចពិសេសៗនៃគម្រោងក្រវាត់ក្រុងទី៣ ថ្មី ប៉ែកខាងកើត
Bunthoeun KoemJULY 16 20232.4 K views

ក្រោយបញ្ចប់ការសាងសង់គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ រួចរាល់ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏បានសិក្សាការសាងសង់ក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ ឬក្រវាត់ក្រុងទី៣ ប៉ែកខាងកើតបន្ថែមទៀតផងដែរ។

ក្នុងនោះដែរ យោងតាមលទ្ធផលនៃការសិក្សារបស់ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលជាក្រុមហ៊ុនទទួលការសិក្សាសាងសង់គម្រោងខាងលើបានឲ្យដឹងថា គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៣,៤៦ គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។ ផ្លូវនេះនឹងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយ ឆ្លងកាត់កោះចំនួនពីរគឺកោះដាច់ និងកោះតាង។

តាមការបញ្ជាក់ពីក្រសួងសាធារណការកន្លងទៅ ស្ពានទី១ គឺតភ្ជាប់ផ្លូវជាតិលេខ៦-កោះដាច់ មានប្រវែង ១៣១១ម៉ែត្រ, ស្ពានទី២ តភ្ជាប់កោះដាច់-កោះតាង មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ តភ្ជាប់កោះតាង-ផ្លូវ៧០បេ មានប្រវែង ១០៤៤ម៉ែត្រ។ ហើយគ្រោងទាំងមូលចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិកឯណោះ។

សូមជម្រាបថា នៅពេលគម្រោងក្រវាត់ក្រុងទី៣ ភាគខាងកើតនេះសាងសង់រួចរាល់ នោះនឹងធ្វើឲ្យក្រវាត់ក្រុងទី៣ ទាំងមូលពេលលេញរូបរាង ១០០% (ព័ទ្ធជុំវិញរាជធានីភ្នំពេញ) ខណៈបច្ចុប្បន្នគម្រោងសាងសង់ក្រវាត់ក្រុងទី៣ដំណាក់កាលដំបូងប្រវែងជាង ៥៣ គីឡូម៉ែត្រសាងសង់ជិតរួចរាល់ផងដែរ។ ក្នុងនោះបើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះអាចនឹងបញ្ចប់នៅក្នុងខែឧសភា ឬខែមិថុនា ខាងមុខនេះ ពោលគឺនឹងដាក់ឲ្យប្រជាពលរដ្ឋប្រើបាស់មុនពេលបោះឆ្នោតឆ្នាំ២០២៣៕

358665677 818048646354247 6600338842361018497 N

358652646 818048626354249 6850996696697943346 N

297133000 368362595474741 5632563753706110200 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia