អស្ចារ្យ! កូនខ្មែរ២រូបនៃសាលារៀន AUPP High School-Foxcroft Academy បានឈ្នះមេដាយមាសគណិតវិទ្យាអន្តរជាតិពីអូស្រា្តលី ក្រោយប្រកួតប្រជែងជាមួយសិស្ស មកពី១៨ប្រទេស
Ping Chou EngMAY 7 2025

យុវសិស្សកម្ពុជា២រូប ដែលជាសិស្សមកពីសាលារៀន អេយូភីភី ហាយស្គូល ហ្វក់ស៍ក្រហ្វស៍ អាកាដឺមី- AUPP High School-Foxcroft Academy បានឈ្នះមេដាយមាស ពីកម្មវិធី Nextgen Olympiad ប្រារព្ធឡើងនៅប្រទេសអូស្រ្តាលីកាលពីខែមេសា​កន្លងទៅ ដោយមានសិស្សនិស្សិតមកពីប្រទេសចំនួន១៨ជុំវិញពិភពលោកចូលរួមប្រកួត។

ក្នុងនោះយុវជន ហេង បញ្ញាវឌ្ឍនៈ ទទួលបានមេដាយមាសជាប់ចំណាត់លេខ១ និង យុវតី ហេង បញ្ញាវត្តី ទទួលបានមេដាយមាសជាប់ចំណាត់ថ្នាក់លេខ៣ ដែលធ្វើការប្រកួតប្រជែង លើប្រធានបទគណិតវិទ្យានិងវិទ្យាសាស្រ្ត។

Doc 2025 04 22 15 46 36

Photo 2025 05 07 15 48 50 (2)

យ៉ាងណាមិញការខិតខំប្រឹងប្រែងនិងសេចក្តីព្យាយាមរបស់យុវសិស្សទាំងពីរមិនត្រឹមតែបាននាំយកមោទនភាពជូនមាតាបិតាអាណាព្យាបាលនិងសហគមន៍របស់សាលារៀន​ AUPP School-Foxcroft Academy ប៉ុណ្ណោះទេ លទ្ធផលនេះក៏ជាសមិទ្ធិផលដ៏អស្ចារ្យតំណាងឱ្យ ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថាកម្មវិធី Nextgen Olympiad គឺជាកម្មវិធីប្រកួតប្រជែងអូឡាំពិកពិភពលោកមួយ មានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បង្កើតឡើងសម្រាប់បណ្តុះមនុស្សជំនាន់ក្រោយលើមុខជំនាញភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលលើសពីការប្រកួតប្រជែង។  

Nextgen Olympiad គឺជាបណ្តុំកសាងទំនាក់ទំនង ជំរុញការយល់ដឹង និងការបំផុសគំនិតមនុស្សជំនាន់ក្រោយ ឱ្យក្លាយជាពលរដ្ឋសកលដែលមានការទទួលខុសត្រូវខ្ពស់និងវិវត្តន៍ខ្លួនប្រកបដោយចរីភាព។

Photo 2025 05 07 15 48 50

Photo 2025 05 07 15 48 50 (3)

វិទ្យាល័យ AUPP គឺសាលារៀនឯកជនអន្តរជាតិឈានមុខគេមួយនៅកម្ពុជា ដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោង រៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិកពីថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ (K-3) ដល់ថ្នាក់ទី១២។

បន្ថែមពីលើនេះវិទ្យាល័យ AUPP ក៏មានកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) និងកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិរួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។

គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ លេខទំនាក់ទំនងសម្រាប់ថ្នាក់វិទ្យាល័យ៖ ០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម) និងលេខទំនាក់ទំនងសម្រាប់ថ្នាក់បឋមសិក្សា៖ ០៨៦ ៨០២ ១១១ ឬអ៊ីម៉ែល៖ info@hs.aupp.edu.kh ក៏ដូចជាគេហទំព័រ https://www.aupphs-fa.edu.kh/

បច្ចុប្បន្នវិទ្យាល័យ AUPP កំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៃចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ ដែលមានអាសយដ្ឋាននៅ អគារលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Photo 2025 05 07 16 44 03

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia