សេដ្ឋី Warren Buffett គឺជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ ហើយកាលពីពេលថ្មីៗនេះ សេដ្ឋីវ័យ៩៤រូបនេះបានប្រកាសពីការលាងលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway។ នៅក្នុងការប្រជុំប្រចាំឆ្នាំភាគហ៊ុនិក លោកបានចែករំលែក បទពិសោធន៍ជាច្រើនទាក់ទងនឹងការវិនិយោគនិងអាជីពការងរ។
ចំពោះអាជីពការងារ សេដ្ឋី Warren Buffett បានផ្ដល់យោបល់ថាពេលចូលប្រឡូកក្នុងការងាដំបូងៗ សូមកុំបារម្មណ៍រឿងប្រាក់ខែពេក តែអ្វីដែលអ្នកគួរផ្ដោតសំខាន់បំផុតនោះគឺ”មនុស្សដែលអ្នកធ្វើការជាមួយ”។ ត្រង់នេះលោកបានបង្ហើបថាអ្វីដែលអ្នកគួរធ្វើគឺស្វែងរកការងារណាដែលអ្នកស្រលាញ់ចូលចិត្ត ហើយធ្វើការឲ្យមនុស្សដែលអ្នកគោរពហើយអាចរៀនសូត្រពីពួកគាត់បាន។
លោកចង់មានន័យថាមុននឹងធ្វើការនៅក្រុមហ៊ុនណាមួយ អ្នកត្រូវមើលទៅលើថៅកែក្រុមហ៊ុនព្រោះពេលអ្នកធ្វើការ អ្នកនឹងទទួលទម្លាប់ពីមនុស្សជុំវិញខ្លួន។ ដូច្នេះបើអ្នកបានចូលធ្វើការជាមួយថៅកែល្អ ក្រុមការងារល្អនិងពូកែ នោះអ្នកនឹងបានរៀនសូត្រពីពួកគាត់ ធ្វើឲ្យអ្នកផ្លាស់ប្ដូរ អភិវឌ្ឍនខ្លួនកាន់តែជោគជ័យ ចំណូលច្រើន អនាគតធូរធារ។
លោកលើកឧទាហរណ៍ពីបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួនថា កាលពីចូលធ្វើការដំបូងជាមួយលោក Benjamin Graham ដែលអ្នកគ្រូនិងជាអ្នកប្រឹក្សាធ្វើឲ្យលោកផ្លាស់ប្ដូរ លោកមិនបានគិតពីប្រាក់ខែអ្វីឡើយ តែរហូតដល់ចុងខែលោក Benjamin Grahamក៏ផ្ដល់ប្រាក់ខែឲ្យគាត់។ ប៉ុន្តែអំឡុងធ្វើការជាមួយ Benjamin Graham គឺលោករៀនសូត្របានច្រើនណាស់ពី Benjamin Graham ជាពិសេសទាក់ទងនឹងផ្នត់គំនិតនៃការវិនិយោគហ៊ុនដែលធ្វើឲ្យលោកក្លាយជាសេដ្ឋីដូចសព្វថ្ងៃនេះ៕