ធ្វើតាមលទ្ធភាព! មានវ័យជាង២០ឆ្នាំ ចង់មានមុខរបរផ្ទាល់ខ្លួន អាចរកស៊ីរបរទាំងនេះបានទោះទុនតិចក៏ធ្វើបាន
ធី ស្រីល័ក្ខMAY 7 2025412 views

វ័យខ្ទង់ជាង២០ ឆ្នាំជាវ័យមួយដែលកំពុងតែពេញកម្លាំងធ្វើការឱ្យគេ ប៉ុន្តែនៅក្នុងនោះក៏មានយុវជន ឬយុវតីខ្លួនពួកគាត់ចង់ចាប់ផ្តើមមុខរបររកស៊ីតែម្តង ព្រោះពួកគាត់ចង់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ប៉ុន្តែការចាប់របររកស៊ីនេះគឺត្រូវការពេលវេលាច្រើនដូច្នេះពេលខ្លះពួកគាត់មិនដឹងថាតើគួរត្រៀមខ្លួនបែបណា ឬរកស៊ីរបរណាទេដែលចាយទុនអស់តិចហើយអាចមានឱកាសរកចំណូលបានច្រើន។

ជាមួយនោះដែរ ចាបក្រហមសូមបង្ហាញនៅមុខរបរមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចពិចារណាក្នុងការចាប់ផ្តើមបាន៖

. លក់ផ្កាតាមអនឡាញ

កាលពីកន្លងទៅ ចាបក្រហមធ្លាប់បានទៅសម្ភាសន៍យុវតីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា កញ្ញា ហ្គិចលៀង ដោយបច្ចុប្បន្ននេះកញ្ញាគឺជាអ្នកលក់ផ្កាតាមអនឡាញមួយរូបកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសរសើរនោះមុខរបរនេះកញ្ញាប្រើតែ Tik Tok ផុសលក់ប៉ុណ្ណោះតែអាចទាក់ទាញអតិថិជនបានច្រើនណាស់។

កញ្ញា ហ្គិចលៀង បាននិយាយថា នៅថ្ងៃមួយនៅពេលដែលកញ្ញាកំពុងតែអង្គុយអូសហ្វេសប៊ុកស្រាប់តែបានឃើញគេបង្ហោះទាក់ទងពីការដេគ័រផ្កា នាពេលនោះហើយកញ្ញាក៏បានចាប់ផ្តើមកម្មង់ក្រដាសដើម្បីយកមករៀនបត់ធ្វើជាផ្កាក្រដាស។ ជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើងយុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូតធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។

បន្ទាប់ពីរកឃើញខ្លួនឯងច្បាស់ថា ជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តរបរលក់ផ្កានេះហើយមក កញ្ញាក៏ចាប់ផ្តើមនឹកឃើញថានាពេលនេះ ចំពោះការបត់ផ្កាលក់គឺកញ្ញាអាចចេះស្ទាត់ហើយដូច្នេះប្រសិនជាចាប់ផ្តើមបង្កើតផេកលក់ផ្កាគឺនឹងកាន់តែល្អហើយលក់ដាច់ខ្លាំង។ ដូច្នេះហើយនៅអំឡុងដើមឆ្នាំ ២០២៤ កញ្ញាក៏បានចាយទុនប្រមាណពី ៩ម៉ឺនរៀលទៅ១០ម៉ឺនរៀល ដើម្បីទិញក្រដាសមកបត់ផ្កាហើយតែងតែបង្ហោះលក់នៅបណ្តាញសង្គមរហូត។

 ព្រោះតែការបង្ហោះមុខរបរផ្ទាល់ខ្លួននៅបណ្តាញសង្គមនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃរបរលក់ផ្កានេះគឺកញ្ញាលក់ដាច់ខ្លាំងណាស់ រាល់ថ្ងៃនេះសឹងតែរកពេលសម្រាកមិនចង់បាននោះទេ មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះនេះក្រៅពីបត់ផ្កាក្រដាសលក់ កញ្ញាក៏បានបង្កើតទុនបន្ថែមទៀតដើម្បីដេគ័រផ្កាស្រស់លក់ព្រមទាំងមានលក់ផ្កាពោតផងដែរ។

កញ្ញា ហ្គិចលៀង ក៏បានបញ្ជាក់ដែរថា ចំពោះមូលហេតុដែលធ្វើឱ្យអាជីវកម្មផ្ការបស់កញ្ញា កាន់តែលក់ដាច់ពីមួយថ្ងៃទៅមួយថ្ងៃហើយភ្ញៀវចេះតែកើននោះ ដោយសារតែកញ្ញាផ្តោតខ្លាំងជាងគេទៅលើសេវាកម្មមិនថាកញ្ញាជួបបញ្ហាអ្វីក៏ដោយគឺកញ្ញានៅតែសម្តីសមរម្យដាក់ភ្ញៀវជានិច្ច មិនតែប៉ុណ្ណោះផ្ការបស់កញ្ញាដេគ័រលក់គឺមានតម្លៃសមរម្យភ្ញៀវទិញហើយគឺតែងតែសរសើរចង់ត្រឡប់មកទិញម្តងទៀតជានិច្ច ហើយចំពោះផ្កានៅក្នុងហាងរបស់កញ្ញាទាំងអស់គឺសុទ្ធសឹងតែធ្វើដោយដៃ អញ្ចឹងគឺកញ្ញាតែងតែធ្វើវាដោយក្តីស្រលាញ់ចេញពីចិត្ត នោះហើយជាចំណុចមួយឱ្យតែដល់រដូវបុណ្យទានគឺផ្កានៅហាងកញ្ញាលក់ដាច់ខ្លាំងណាស់។

17

២. ចាប់ផ្តើមធ្វើវេបសាយលក់ឡាន

វេបសាយលក់ឡាននៅថ្ងៃអនាគតគឺមានទីផ្សារល្អណាស់ ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យាគ្រប់មនុស្សទាំងអស់នៅពេលគេចង់បានអ្វីមួយគឺគេឆែកតាមទូរស័ព្ទហើយ មិនតែប៉ុណ្ណោះមុខរបរនេះជាឱកាសល្អមួយសម្រាប់និស្សិតផ្នែក IT គួរតែរៀនសរសេរវេបសាយលក់ឡានពេលទំនេរនៅពេលយប់។

បើក្រឡកទៅមើល នៅប្រទេសជប៉ុនវិញវេបសាយលក់ឡានគឺកំពុងតែពេញនិយមខ្លាំងណាស់ ហើយបើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញក៏មានប្រជាជនជាច្រើនជិះឡានផងដែរ។ ដូច្នេះនៅពេលដែលនរណាម្នាក់គេចង់ដូរឡានថ្មីគេប្រាកដជាចង់លក់ឡានចាស់ បែបនេះនៅពេលដែលយើងចាប់អារម្មណ៍ចង់ធ្វើវេបសាយលក់ឡាន១ទឹក យើងត្រូវតែចេះទំនាក់ទំនងឱ្យបានច្រើនព្រោះនៅពេល យើងស្គាល់មនុស្សកាន់តែច្រើនយើងអាចបង្ហើបប្រាប់គេថាយើងមានវេបសាយលក់ឡាន១ទឹកឬបង្ហោះតាមបណ្តាញសង្គមឱ្យបានច្រើន ងាយស្រូលនៅពេលដែលអ្នកណាចង់លក់ឡានគេប្រាកដជាទាក់ទងមកយើង ហើយអ្វីដែលកាន់តែពិសេសនោះក្នុងនាមយើងជាអ្នករកស៊ីត្រូវតែមានភាពស្មោះត្រង់ដើម្បីឱ្យគេមានទំនុកចិត្តជាមួយយើង។

16

៣. សាកល្បងលក់ផលិតផលបន្តពីគេសិន

បើចង់រកស៊ីធំ ទាំងដែលខ្លួនមានចំណូលកម្រិតនៅឡើយ យើងគួរតែគិចពិចារណាទៅលើការរើសមុខរបរលក់ផលិតផលបន្ត ឬក៏ជាប្រភេទហ្វ្រេនឆាយ(ខ្នាតតូច)ជាដើម។ ព្រោះថាវាជួយកាត់បន្ថយការចំណាយទៅលើដំណើរប្រតិបត្ដិការផ្សេងៗមួយចំនួន និងអាចសន្សំទុនទុកបានទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia