ថ្ងៃទី៣ ខែសីហា បើកសម្ពោធហើយ តោះមកដឹងមហាវិថី និងផ្លូវសំខាន់ៗដែលវាត់ក្រុងទី៣ ឆ្លងកាត់
Bunthoeun KoemJULY 25 2023978 views

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវក្រវាត់ក្រុងទី៣។ ដោយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែកក្កដា។

យ៉ាងណាមុនដល់ថ្ងៃបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ យើងមកដឹងពីមហាវិថី និងផ្លូវសំខាន់ៗ ដែលផ្លូវក្រវាត់ក្រុងទី៣នេះតភ្ជាប់ជាមួយ។ តាមការឲ្យដឹង ផ្លូវក្រវាត់ក្រុងទី៣ នេះ គឺតភ្ជាប់មហាវិថីឈ្នះឈ្នះ ផ្លូវល្បឿនលឿនទី១ ផ្លូវល្បឿនលឿនទី២ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ៤ ផ្លូវជាតិលេខ២១ និងចូលកំពង់ផែស្វយ័តភ្នំពេញផងដែរ។

ជាក់ស្ដែងយោងតាមការបញ្ជាក់ពីក្រសួងសាធារណការតបជាមួយសំណួររបស់ប្រជាពលរដ្ឋបានឲ្យដឹងយ៉ាងដូច្នេះថា “ក្រវាត់ក្រុងទី៣ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ​ ផ្លូវល្បឿនលឿន​ និងផ្លូវជាតិលេខ៤​ កាត់មកផ្លូវលេខ៣​ លេខ២​ លេខ២១​ និងលេខ១​ ចូលកំពង់ផែស្វយ័តភ្នំពេញ​ និងភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ​ បាវិតតែម្តង”

សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

90a50061 Efe4 4743 8987 B74cacb93e6c (1)

358652646 818048626354249 6850996696697943346 N

Ea517b06 4e74 4a0c Bb7b 1e69903653d7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia