កុំភ្លេចត្រៀមទឹកទុកផង! ខណ្ឌចំនួន៣ នេះនៅភ្នំពេញនឹងត្រូវអាជ្ញាធរផ្តាច់ទឹកប្រើប្រាស់រយៈពេលខ្លី
ធី ស្រីល័ក្ខNOVEMBER 3 2022701 views

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកក្រុងភ្នំពេញ កាលពីម្សិលមិញនេះបានឱ្យដឹងថា ខណ្ឌចំនួន៣នៅក្នុងរាជធានីភ្នំពេញនឹងធ្វើការផ្តាច់ទឹកប្រើប្រាស់រយៈពេលខ្លីដោយមានខណ្ឌដូចជា ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌមានជ័យ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ការផ្អាកនេះដោយសាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ១១PE ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨នាទីយប់ ដល់ម៉ោង ១២នាទីយប់។

ចំណែកខណ្ឌសែនសុខ វិញនឹងត្រូវផ្តាច់ទឹកប្រើប្រាស់នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨នាទីយប់ ដល់ម៉ោង ១២នាទីយប់។ និងផ្លូវលេខ៦០M (មហាវិថី សម្តេច ហ៊ុន សែន) ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្តាច់ទឹកចាប់ពីម៉ោង ៨នាទីយប់ ដល់ម៉ោង ១២នាទីយប់។

ខណ្ឌចុងក្រោយគេបង្អស់គឺខណ្ឌច្បារអំពៅ ត្រូវផ្តាស់ទឹកនៅយប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨នាទីយប់ ដល់ម៉ោង ១២នាទីយប់។

ទាក់ទងនឹងបញ្ហាខាងលើ រដ្ឋាករទឹកស្វយ័តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ឱ្យត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ដោយក្ដីអនុគ្រោះ ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia