ស្ងាត់ៗ! បុរសម្នាក់នេះ ឡើងតំណែងអ្នកមានដាច់គេទី២ លើលោក ប្រកិតនឹង Elon Musk
Kan DaraMAY 19 20253.4 K views

នៅដើមខែឧសភា ឆ្នាំ ២០២៥ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បានឡើងកាន់តំណែងអ្នកមានដាច់គេទី២ លើលោក ប្រកិតនឹងមហាសេដ្ឋីលេខ១ លោក Elon Musk។ នេះបើយោងតាមការឲ្យដឹងពីទស្សនាវដ្តី Forbes។

ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានហក់ឡើងដល់ ២២១.២ ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើងប្រហែល ១៦% ក្នុងរយៈពេលដ៏ខ្លី ដោយសារភាពច្នៃប្រឌិតផ្នែកបច្ចេកវិជ្ជា និងគម្រោងពហុវិស័យរបស់ Meta ជាពិសេសវិស័យ AI និង Metaverse បានជំរុញឱ្យក្រុមហ៊ុននេះរីកលូតលាស់ក្នុងស្ថានភាពដ៏រឹងមាំ។

គួរជម្រាបផងដែរថា អ្នកគ្រងតំណែងជាមហាសេដ្ឋីលេខ១ លើលោកគឺលោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX រួមទាំងជាថ្នាក់ដឹកនាំកំពូលនៅក្រុមហ៊ុនមានសក្តានុពលជាច្រើនផ្សេងទៀតដែលមានតម្លៃរាប់ពាន់លានដុល្លារ ខណៈបច្ចុប្បន្នលោកកំពុងក្តោបក្តាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ៤២៤.៧ ពាន់លានដុល្លារ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia