ដឹងតែកក្រើកមេឃហើយ! លើកនេះ GANZBERG លេងឈុតធំនាំ 2NE1 ទាំងក្រុមសម្រាប់ការប្រគំតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យនៅកោះពេជ្រ!
Daneth MechMAY 19 2025

ថ្ងៃទី១៨ ខែឧសភា- ត្រៀម!! ហ្វេនៗ K-POP! លើក​នេះ​​ដឹងតែកក្រើកមេឃ រញ្ជួយធរណី​ទៀត​​ហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរ ធ្លាប់​ស្រមៃ និង​​ទន្ទឹងរង់ចាំ​​យ៉ាង​អន្ទះសា​ជាយូរ​មក​​ហើយ​នោះ នឹង​ក្លាយជាការពិត​ឆាប់ៗ​នេះ​ហើយ​​​! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀម​​រាំសប្បាយ​​​តាម​កំពូល Idol ​ដែល​ជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់​កូរ៉េ ហើយឬនៅ?  តើ​មាន​អ្វីអស្ចារ្យ​ស្វាគមន៍ឆ្នាំ​ 2025  នេះ​មែនទេ?

មែន​​ហើយ! ឥឡូវ​ច្បាស់ការមែនទែន​​ហើយ គឺ​​លើក​​​នេះ​​ក្រុមហ៊ុន GANZBERG ​លេង​​​​ឈុត​​ធំដ៏គួរឱ្យភ្ញាក់​ផ្អើល​ដែលនឹង​នាំ​​កំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំង​មូល​​​មកសម្ដែងក្នុងមហាព្រឹត្តិការ​ប្រគំ​តន្ត្រីអន្តរជាតិខ្នាត​យក្សលំដាប់​ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅ​កោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាង​មុខ​នេះ។

ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4 រូប​រួមមាន CL, Park Bom, Sandara Park និង Minzy មាន​ឈ្មោះ​បោះសំឡេង​ល្បឺរន្ទឺពាសពេញពិភពលោក ជាពិសេសនៅ​អាស៊ី រួមទាំង​នៅខ្មែរ យើង​ផង ដែល​អ្នក​​​ស្នេហាវិស័យ​តន្ត្រី K-POP ណាក៏ស្គាល់​រូប​ក្រុមស្រីស្អាត​នេះ​​ច្បាស់​តាមរយៈ​បទ​ដ៏ល្បីល្បាញ "Fire" ហើយ​បទល្បីៗរបស់​​​ក្រុម​នេះ​​​មានជាច្រើនទៀតរួមមានបទ "Come Back Home" បទ "Lonely" បទ "I Don't Care" បទ "Ugly" បទ "Can't Nobody" បទ "Go Away" បទ "Clap Your Hands"  និងបទ "Do You Love Me" ផងដែរ។

ច្បាស់ណាស់​ លើក​នេះ​​​នឹង​កាន់​តែកក្រើកជាង​លើកណាៗទាំងអស់ ព្រោះ​នេះ​ជាលើកទី1 ​ហើយ​​ក្នុង​ប្រវត្តិសាស្ត្រដែល​ 2NE1 មានឱកាសមក​សម្ដែងទាំង​ក្រុម​នៅស្រុកខ្មែរ អម​ដោយ​ឆាក​តន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យ​ដែលបំពាក់ប្រព័ន្ធភ្លើង LED​ ធំៗត្រជាក់ភ្នែក និង​ប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែរំជើបរំជួល​មិនធ្លាប់មាន។

សូម​កុំភ្លេច​ណ៎ា! ត្រៀមខ្លួន​ស្វាគមន៍កំពូល Idol របស់យើង​ក្នុង​មហាព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅ​កោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាង​មុខ​នេះ ហើយសំបុត្រ​ចូលរួ​មទស្សនា​នឹង​មានលក់​ក្នុងពេលឆាប់ៗនេះ! 

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow Cool Like That សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy. ​

Brought to you by GANZBERG

#GANZBERG #GANZBERGSuperIdol2025IamTheBest #Concert #GANZBERGX2NE1 #2NE1 #KPOP

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia