ត្រូវប៉ាន់! ក្រុមហ៊ុនដ៏ធំមួយ គ្រោងទិញផលិតផលកសិកម្ម៤មុខនេះពីកសិករនៅខេត្តប៉ៃលិន
ធី ស្រីល័ក្ខSEPTEMBER 1 2025480 views

កាលពីថ្មីៗនេះ ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. បានប្រមូលទិញកសិផលកសិកម្មរបស់កម្ពុជាចំនួន៤ រួមមាន៖ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ពីកសិករនៅខេត្តប៉ៃលិន ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។

 

ឯកឧត្តមគី ច័ន្ទរំដួល ដែលជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានមានប្រសាសន៍ថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia បានគ្រោងបញ្ជាទិញគ្រាប់ពោតក្រហម ចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។

៥

នៅក្នុងនោះដែរ ក្រុមហ៊ុនខាងលើក៏បានចុះទៅដល់ទីតាំងដើម្បីជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំង នៅក្នុងខេត្តប៉ៃលិនផងដែរ។

៤

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ផ្សព្វផ្សាយរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia