ឈប់ខ្ជះខ្ជាយលុយថ្លៃសេវាដកលុយតាមទូATM! មានតែអេប ធនាគារ វីង អាចស្កេនដកប្រាក់តាមភ្នាក់ងារធនាគារ វីង ដោយឥតគិតថ្លៃ
Toeuy HongSEPTEMBER 1 202533 views

 ពេលត្រូវការសាច់ប្រាក់មកប្រើការ ប៉ុន្ដែទូ​ATM ធនាគារនៅឆ្ងាយ បងប្អូនមួយចំនួនធំតែងតែដកប្រាក់នៅទូATM ធនាគារផ្សេងដោយប្រើប្រាស់កាត CSS ហើយរាល់ពេលដែលអ្នកប្រើប្រាស់កាតCSS ដកប្រាក់នៅទូATM ធនាគារផ្សេងគឺអ្នកត្រូវបង់ថ្លៃសេវាដកប្រាក់ជានិច្ច។

 

 បើអ្នកនៅតែបន្តដកប្រាក់តាមទូATM ដោយសារតែទូATMធនាគាររបស់អ្នកនៅឆ្ងាយនោះ  អ្នកនឹងត្រូវចាំណាយច្រើនថ្លៃសេវាដកប្រាក់។ ប៉ុន្ដែចាប់ពីពេលនេះ អ្នកមិនចាំបាច់ចំណាយថ្លៃសេវាដកប្រាក់ទៀតទេ បើអ្នកប្ដូរមកប្រើប្រាស់អេប ធនាគារ វីង នោះអ្នកអាចស្កេនដកប្រាក់តាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេសជាង ១២,០០០ កន្លែងដោយឥតគិតថ្លៃ។

 

សូមកុំមើលរំលងតួលេខតូចតាច ការចំណាយលើថ្លៃសេវាដកប្រាក់តាមទូATM អ្នកគិតថាអស់តិច ប៉ុន្ដែក្នុងរយៈពេលតទៅមុខទៀត ក្នុងរយៈពេលវែង អ្នកនឹងត្រូវខាតបង់លុយ រាល់ពេលដែលអ្នកដកប្រាក់ម្ដងៗ។ ដូច្នេះបើអ្នកងាកមកប្រើប្រាស់ អេបធនាគារ វីង ស្កេនដកប្រាក់តាមភ្នាក់ងារធនាគារ វីង អ្នកនឹងសន្សំលុយបានច្រើនពោលគឺ រាល់ពេលដកប្រាក់ ១០០% ជាលុយរបស់អ្នកដោយគ្មានបាត់មួយកាក់មួយសេនោះទេ។

 

ការស្កេនដកប្រាក់តាមភ្នាក់ងារធនាគារ វីង នៅពេលនេះគឺឥតគិងថ្លៃ ហើយមិនកំណត់ចំនួនទឹកប្រាក់ដែលត្រូវដកនៅតាមភ្នាក់ងារធនាគារ វីង ជាង ១២,០០០ កន្លែងទូទាំងប្រទេស។ ដើម្បីអាចដកប្រាក់ដោយឥតគិតថ្លៃ នៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស គឺបងប្អូនត្រូវមានអេបធនាគារ វីង និងគណនីធនាគារ វីង ហើយប្រើប្រាស់អេបធនាគារ វីង ស្កេន QR ដកប្រាក់ដែលមានបិទនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស។

 

 ចាប់ពីពេលនេះទៅ អ្នកអាចងាកមកប្រើប្រាស់អេបធនាគារ វីង ក្នុងការស្កេន QR ដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារធនាគារ វីង នៅជិតអ្នកបំផុត! ដកបានរហ័សនិងបានសាច់ប្រាក់ទៅប្រើប្រាស់តាមតម្រូវការ ១០០% ពេញ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia