រាងសង្ហារ តូចច្រលឹង! នេះជាតម្លៃ Suzuki Nex ស៊េរីថ្មី ២០២៦ ដែលដំឡើងនៅខ្មែរ មានរចនាបទបែបខ្មែរ
ធី ស្រីល័ក្ខSEPTEMBER 1 20251.2 K views

Suzuki nex ជាម៉ូដែលម៉ូតូមួយដែលមានការពេញនិយមខ្លាំងមែនទែនចាប់តាំងពីម៉ូដែលម៉ូតូនេះមានវត្តមាននៅកម្ពុជាយើងមកម្លេះ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន Suzuki ក៏បានបញ្ចេញម៉ូដែលថ្មីគឺ Suzuki nex ឆ្នាំ២០២៦ ដោយមានភ្ជាប់ជាមួយនឹងការរចនាតែមថ្មីបែបខ្មែរ ដែលមើលទៅគឺប្រកបទៅដោយគំនិតច្នៃប្រឌិតខ្ពស់តែម្តង។

 

ជាមួយគ្នានោះដែរ បើតាមការផ្តល់ព័ត៌មានពីក្រុមការងារ Suzuki Cambodia បានឱ្យដឹងថា សម្រាប់ម៉ូតូ Suzuki nex ២០២៦ នេះ គឺមានជម្រើសរហូតដល់ទៅ ៥ពណ៌ឯណោះសម្រាប់ជ្រើសរើសដោយមានពណ៌ដូចជា៖ ពណ៌ស, ពណ៌ស-ខៀវ, ពណ៌ស-ក្រហម, ពណ៌ស-លឿង ហើយក៏មានការបន្ថែមនូវពណ៌ថ្មី១ទៀតគឺពណ៌ ស-បៃតង ខណៈដែលតម្លៃដាក់លក់លើទីផ្សារវិញគឺខ្ទង់២ពាន់ដុល្លារផងដែរ។

2

នៅក្នុងនោះដែរ ចំពោះ Suzuki nex ស៊េរីថ្មី ២០២៦ នេះដែរ គឺបានបន្ថែមភាពទាក់ទាញដូចជាស្លាកក រចនាថ្មីប្រភេទ 3D អមដោយក្បាច់រចនាទាក់ទាញថ្លៃថ្នូរ ស្ទីកគ័រនៅក្បាលម៉ូតូរំលេចដោយអក្សរ”ខ”តំណាងឱ្យពាក្យថាខ្មែរថែមទៀតផង។ ចំណែកស្ទីកគ័រក្បាំងសង្ខាងវិញ ក៏មានរំលេចដោយរូបភាពប្រាសាទខ្មែរ បង្ហាញពីមោទនភាពជាតិខ្មែរថែមទៀតផង។

3

លើសពីនេះទៅទៀត បើនិយាយអំពី Logo nex គឺប្រភេទ 3D ដោយមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាក់ទាញរចនាបទបែបខ្មែរបើចង្កៀងមុខវិញគឺប្រភេទ LED ជះពន្លឺបានច្បាស់ល្អងាយស្រួលបើកបរពេលយប់ចំណែកអំពូលស្តុបខាងក្រោយវិញគឺប្រភេទ LED ពន្លឺស្រទន់មិនចាំងភ្នែកអ្នកបើកបរពីក្រោយនោះទេចំណែកកុងទ័រវិញគឺរចនាម៉ូត បានច្បាស់ល្អ ងាយស្រួលមើលទិន្នន័យ។

 

គូសបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ Suzuki nex ស៊េរីថ្មី ២០២៦ ដែលមានប្រណិតភាពថ្មី គុណភាពខ្ពស់ រចនាបទថ្មីបែបខ្មែរដែលជាម៉ូតូមួយប្រភេទមើលទៅរាងសង្ហារ តូចច្រលឹងហើយក៏ជាម៉ូតូដែលផលិតនៅខ្មែរនេះអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 011916787 ឬឆាតទៅកាន់ផេកផ្លូវការរបស់ Suzuki Cambodia បាន ឬមួយទៀតបងប្អូនអាចទិញនៅគ្រប់ដេប៉ូចែកចាយរបស់ Suzuki គ្រប់សាខាទាំងអស់បាន៕

 

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia