ក្រោយផ្ទុះជំងឺកូវីដ១៩ បំប្លែងថ្មីនៅប្រទេសជិតខាង អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងបែបនេះ
Kan DaraMAY 19 2025260 views

ក្រោយមានការផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩បំប្លែងថ្មី JN.1 ក្នុងប្រទេសថៃ និងតំបន់ខាងជើងរបស់អាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសជនដែលងាយរងគ្រោះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជាពិសេសគឺក្រុមងាយរងគ្រោះ​ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​»

លើសពីនេះ លោកជំទាវវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា សូមកុំភ្លេចវិធានការ​ ««៣​ ការពារ​ និង​ ៣​ កុំ»» រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា​ នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ការចូលសម្រាកពេទ្យ​ និងការស្លាប់​ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១​ដល់ឆ្នាំ២០២២​ ស្រាប់ហើយ។

គួរជម្រាបផងដែរថា គិតត្រឹមចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃបានរាយការណ៍ថាមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី JN.1 សរុបចំនួន ៧១,០៦៧នាក់ និងស្លាប់ចំនួន ១៩នាក់ ដោយយោងតាមមជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ របស់ប្រទេសនេះ៕

១

២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia